អកុសល​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​ភិក្ខុ​មានចិត្តជា​អកុសល​ ​ត្រូវអាបត្តិ​ ​មានចិត្តជា​កុសល​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​ភិក្ខុ​មានចិត្តជា​អព្យាក្រឹត​ ​ត្រូវអាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​មានចិត្ត​ប្រកបដោយ​សុខវេទនា​ ​ត្រូវអាបត្តិ​ក៏​មាន​ ​មានចិត្ត​ប្រកបដោយ​ទុក្ខវេទនា​ ​ត្រូវអាបត្តិ​ក៏​មាន​ ​មានចិត្ត​ប្រកបដោយ​អ​ទុ​ក្ខម​សុខវេទនា​ ​ត្រូវអាបត្តិ​ក៏​មាន​។​
 [​៣៨​]​ ​ចោទនា​វត្ថុ​ ​(​វត្ថុជា​គ្រឿង​ចោទ​)​ ​មាន៣យ៉ាង​ ​គឺ​ដោយ​ឃើញ១​ ​ឮ១​ ​រង្កៀស១​។​ ​ការ​ចាប់ស្លាក​ ​មាន៣យ៉ាងគឺ​ ​គូ​ឡ្ហ​កៈ​ ​(​ស្លាក​បិទ​)​១​ ​វិ​វដ្ត​កៈ​ ​(​ស្លាក​បើក​)​១​ ​សក​ណ្ណ​ជ​ប្ប​កៈ​ ​(​ការ​ខ្សឹប​ជិត​ត្រចៀក​ជា​ស្លាក​)​១​។​ ​បំរាម​មាន៣យ៉ាងគឺ​ ​សេចក្តី​ប្រាថ្នា​ធំ១​ ​សេចក្តី​មិន​សន្តោស១​ ​សេចក្តី​មិន​ផូរផង់​ចិត្ត១​។​ ​អនុញ្ញាត​មាន៣យ៉ាងគឺ​ ​សេចក្តី​ប្រាថ្នា​តិច១​ ​សេចក្តី​សន្តោស១​ ​សេចក្តី​ផូរផង់​ចិត្ត១​។​ ​បំរាម​មាន៣យ៉ាង​ដទៃទៀត​គឺ​ ​សេចក្តី​ប្រាថ្នា​ធំ១​ ​សេចក្តី​មិន​សន្តោស១​ ​សេចក្តី​មិនដឹង​ប្រមាណ១​។​ ​អនុញ្ញាត​មាន៣យ៉ាងគឺ​ ​សេចក្តី​ប្រាថ្នា​តិច១​ ​សេចក្តី​សន្តោស១​ ​សេចក្តី​ដឹង​ប្រមាណ១​។​ ​បញ្ញត្តិ​មាន៣យ៉ាងគឺ​ ​បញ្ញត្តិ១​ ​អនុប្បញ្ញត្តិ១​ ​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្តិ១​។​ ​បញ្ញត្តិ​មាន៣យ៉ាង​ដទៃទៀត​គឺ​ ​សព្វ​ត្ថ​ប្ប​ញ្ញ​ត្តិ១​ ​បទេសប្បញ្ញត្តិ១​ ​សាធារណប្បញ្ញត្តិ១​។​ ​បញ្ញត្តិ​មាន៣យ៉ាង​ដោយឡែក​ទៀត​គឺ​ ​អ​សាធារណប្បញ្ញត្តិ១​ ​ឯកតោ​បញ្ញត្តិ១​ ​ឧភតោ​បញ្ញត្តិ១​។​
ថយ | ទំព័រទី ២៧ | បន្ទាប់