ស្គាល់​ការ​រម្ងាប់​អាបត្តិ១​ ​ឈ្លាស​ក្នុង​ការវិនិច្ឆ័យ​អាបត្តិ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើបត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​ភិក្ខុ​មិន​ស្គាល់​អធិករណ៍១​ ​មិន​ស្គាល់​សមុដ្ឋាន​នៃ​អធិករណ៍១​ ​មិន​ស្គាល់​ប្រយោគ​របស់​អធិ​រក​ណ៍១​ ​មិន​ស្គាល់​ការ​រម្ងាប់​អធិករណ៍១​ ​មិន​ឈ្លាស​ក្នុង​ការវិនិច្ឆ័យ​អធិករណ៍១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើបត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​បាន​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ស្គាល់​អធិករណ៍១​ ​ស្គាល់​សមុដ្ឋាន​នៃ​អធិករណ៍១​ ​ស្គាល់​ប្រយោគ​របស់​អធិករណ៍១​ ​ស្គាល់​ការ​រម្ងាប់​អធិករណ៍១​ ​ឈ្លាស​ក្នុង​ការវិនិច្ឆ័យ​អធិករណ៍១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើបត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​បាន​។​
ថយ | ទំព័រទី ២៧០ | បន្ទាប់