ឧទ្ទាន គឺបញ្ជីរឿងនៃវោហារវគ្គទី៣ នោះដូច្នេះ
[២៥៤] និយាយអំពីភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អធិករណ៍១ និយាយសង្កត់សង្កិនគេ១ ស្គាល់អាបត្តិ១ មិនស្គាល់កម្ម១ មិនស្គាល់វត្ថុ១ មិនខ្មាសបាប១ មិនឈ្លាស១ មិនដឹងញត្តិ១ មិនចេះសុត្តៈ១ មិនចេះធម៌១ (ទាំងនេះ) សង្គ្រោះដោយវោហារវគ្គទី៣។
[២៥៥] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការប្រាប់សេចក្តីយល់ឃើញ (ការសំដែងអាបត្តិ) មិនប្រកបដោយធម៌មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញមិនប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុប្រាប់សេចក្តីយល់ឃើញ ដោយមិនមានអាបត្តិ១ ប្រាប់សេចក្តីយល់ឃើញ ដោយអាបត្តិ មិនមែនជាទេសនាគាមិនី១ ប្រាប់សេចក្តីយល់ឃើញ ដោយអាបត្តិ ដែលសំដែងហើយ១ ប្រាប់សេចក្តីយល់ឃើញជាមួយនឹងភិក្ខុ៤រូប ឬ៥រូប(១)១ ប្រាប់សេចក្តីយល់ឃើញដោយគិតតែក្នុងចិត្ត (សំដែងអាបត្តិដោយមិនបញ្ចេញវចីភេទ)១។ ម្នាលឧបាលិ
(១) អដ្ឋកថាថា ដូចភិក្ខុ៤រូប ឬ៥រូប សុទ្ធជាអ្នកធ្វើឲ្យជាក់ច្បាស់នូវអាបត្តិដូចគ្នា ហើយក៏សំដែងទាំង៤រូប ឬ៥រូបនោះ ក្នុងវេលាមួយជាមួយគ្នាតែម្តងមិនបានទេ។ ដីកាថា បើភិក្ខុត្រឹមពីររូប ឬ៣រូប សំដែងជាមួយគ្នាបាន តែច្រើនជាងនេះមិនបាន។