ប្រកាស​ព្រហ្មចរិយៈ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​សព្វគ្រប់​ ​ទាំង​អត្ថ​ ​ទាំង​ព្យញ្ជនៈ​ ​ធម៌​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ ​អាត្មាអញ​ ​បាន​ចេះចាំ​ច្រើន​ ​បាន​ទ្រទ្រង់​ចាំស្ទាត់​រត់មាត់​ ​ចូលចិត្ត​ច្បាស់លាស់​ ​យល់​ធ្លុះធ្លាយ​ដោយ​ទិដ្ឋិ​ ​គឺ​បញ្ញា​ ​ធម៌​នុ៎ះ​ ​មានដល់​អាត្មាអញ​ដែរ​ឬ​ ​ឬក៏​មិន​មាន​ទេ​។​ ​ម្នាល​ឧបាលិ​ ​បើ​ភិក្ខុ​មិនមែន​ជា​ពហុស្សូត​ ​អ្នក​ទ្រទ្រង់​ពុទ្ធវចនៈ​ ​អ្នក​សន្សំ​ពុទ្ធវចនៈ​ទេ​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​មាន​ពីរោះ​ដើម​បទ​ ​ពីរោះ​កណ្តាល​បទ​ ​ពីរោះ​ចុង​បទ​ ​ប្រកាស​ព្រហ្មចរិយៈ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​សព្វគ្រប់​ ​ទាំង​អត្ថ​ ​ទាំង​ព្យញ្ជនៈ​ ​ធម៌​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ ​ភិក្ខុ​នោះ​ ​មិន​ចេះចាំ​ច្រើន​ ​មិន​ទ្រទ្រង់​ ​មិន​ចាំស្ទាត់​រត់មាត់​ ​មិន​ចូលចិត្ត​ច្បាស់លាស់​ ​មិន​យល់​ធ្លុះធ្លាយ​ដោយ​ទិដ្ឋិ​ ​គឺ​បញ្ញា​ទេ​ ​គង់មាន​អ្នកផង​និយាយ​ដាស់តឿន​ភិក្ខុ​នោះ​ថា​ ​នែ​លោក​មាន​អាយុ​ ​ចូរ​លោក​រៀន​គម្ពីរ​និកាយ​សិន​ ​រមែង​មាន​អ្នកផង​និយាយ​ដាស់តឿន​ ​ដល់​ភិក្ខុ​នោះ​ដូច្នេះ១​។​ ​ម្នាល​ឧបាលិ​ ​អង្គ​ដទៃទៀត​ ​គឺ​ភិក្ខុ​អ្នកចោទ​ ​ប៉ង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​យ៉ាងនេះ​ថា​ ​បាតិមោក្ខ​ទាំងពីរ​ ​អាត្មាអញ​ ​បាន​ចេះចាំ​ដោយ​ពិស្តារ​ល្អ​ ​បាន​ចែក​បទ​ភាជនៈ​ដោយ​ប្រពៃ​ ​បាន​ចាំស្ទាត់​រត់មាត់​ដោយ​ប្រពៃ​ ​បាន​កាត់សេចក្តី​ដោយ​ល្អ​ ​តាម​សុ​ត្តៈ​ ​គឺ​ខន្ធកៈ​ ​និង​បរិវា​រៈ​ ​តាម​អនុ​ព្យញ្ច​នៈ​ ​គឺ​អក្ខរៈ​ ​និង​បទ​ ​ធម៌​នុ៎ះ​ ​មានដល់​អាត្មាអញ​ដែរ​ឬ​ ​
ថយ | ទំព័រទី ២៩១ | បន្ទាប់