[​២៦៩​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​កាលបើ​សូមឱកាស​កម្ម​ ​ក៏​មិន​គួរ​ភិក្ខុ​ដទៃ​បើកឱកាស​កម្ម​ឲ្យ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​កាលបើ​សូមឱកាស​កម្ម​ ​ក៏​មិន​គួរ​ភិក្ខុ​ដទៃ​បើកឱកាស​កម្ម​ឲ្យ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មាន​កាយសមាចារ​មិន​បរិសុទ្ធ១​ ​មាន​វចីសមាចារ​មិន​បរិសុទ្ធ១​ ​មាន​អាជីវៈ​មិន​បរិសុទ្ធ១​ ​ជា​ភិក្ខុ​ល្ងង់​ ​មិន​ឈ្លាសវៃ១​ ​កាលបើ​គេ​សាកសួរ​ ​ក៏​មិន​អាច​នឹង​ឲ្យ​គេ​សាកសួរ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​កាលបើ​សូមឱកាស​កម្ម​ ​ក៏​មិន​គួរ​ភិក្ខុ​ដទៃ​បើកឱកាស​កម្ម​ឲ្យ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​កាលបើ​សូមឱកាស​កម្ម​ ​ក៏​គួរ​ភិក្ខុ​ដទៃ​បើកឱកាស​កម្ម​ឲ្យបាន​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មាន​កាយសមាចារ​បរិសុទ្ធ១​ ​មាន​វចីសមាចារ​បរិសុទ្ធ១​ ​មាន​អាជីវៈ​បរិសុទ្ធ១​ ​ជា​បណ្ឌិត​ ​ឈ្លាសវៃ១​ ​កាលបើ​គេ​សាកសួរ​ ​ក៏អាច​
ថយ | ទំព័រទី ២៩៤ | បន្ទាប់