ឧបាលិ​ ​ភិក្ខុ​នោះ​ត្រូវ​ពិចារណា​តទៅទៀត​ថា​ ​អាត្មាអញ​ ​ប្រាថ្នា​នឹង​កាន់​យក​នូវ​អត្តា​ទាន​ណា​ ​អត្តា​ទាន​នេះ​ ​ជា​រឿង​ពិតមែន​ ​ឬមិន​ពិត​ទេ​។​ ​ម្នាល​ឧបាលិ​ ​បើ​ភិក្ខុ​ពិចារណា​ ​ហើយ​ដឹង​យ៉ាងនេះ​ថា​ ​អត្តា​ទាន​នេះ​ ​ជា​រឿង​មិន​ពិត​ ​មិនមែន​ជា​រឿង​ពិត​ទេ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​មិន​ត្រូវ​កាន់​យក​នូវ​អត្តា​ទាន​នោះ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ម្យ៉ាងទៀត​ ​បើ​ភិក្ខុ​ពិចារណា​ ​ហើយ​ដឹង​យ៉ាងនេះ​ថា​ ​អត្តា​ទាន​នេះ​ ​ជា​រឿង​ពិត​ ​មិនមែន​ជា​រឿង​មិន​ពិត​ទេ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​នោះ​ត្រូវ​ពិចារណា​តទៅទៀត​ថា​ ​អាត្មាអញ​ ​ប្រាថ្នា​នឹង​កាន់​យក​នូវ​អត្តា​ទាន​ណា​ ​អត្តា​ទាន​នេះ​ ​ប្រកបដោយ​ប្រយោជន៍​ ​ឬមិន​ប្រកបដោយ​ប្រយោជន៍​ទេ​។​ ​ម្នាល​ឧបាលិ​ ​បើ​ភិក្ខុ​ពិចារណា​ ​ហើយ​ដឹង​យ៉ាងនេះ​ថា​ ​អត្តា​ទាន​នេះ​ ​ឥតប្រយោជន៍​ ​អត្តា​ទាន​នេះ​ ​មិនមែន​ប្រកបដោយ​ប្រយោជន៍​ទេ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​មិន​ត្រូវ​កាន់​យក​នូវ​អត្តា​ទាន​នោះ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ម្យ៉ាងទៀត​ ​បើ​ភិក្ខុ​ពិចារណា​ ​ហើយ​ដឹង​យ៉ាងនេះ​ថា​ ​អត្តា​ទាន​នេះ​ ​ប្រកបដោយ​ប្រយោជន៍​ ​អត្តា​ទាន​នេះ​ ​មិនមែន​ឥតប្រយោជន៍​ទេ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​នោះ​ ​ត្រូវ​ពិចារណា​តទៅទៀត​ថា​ ​កាលបើ​អាត្មាអញ​ ​កាន់​យក​នូវ​អត្តា​ទាន​នេះ​ ​នឹង​បាន​ភិក្ខុ​ដែល​ជា​សន្ទិដ្ឋ​មិត្រ​ ​(​មិត្រ​គ្រាន់តែ​ធ្លាប់​ឃើញ​គ្នា​)​ ​និង​ជា​សម្ភត្ត​មិត្រ​ ​(​មិត្រ​ស្និទ្ធិ​ស្នាល​គ្នា​មាំមួន​)​ ​មក​ជា​បក្ខពួក​ ​តាម​ធម៌​ ​តាម​វិន័យ​ ​ឬមិន​បានទេ​។​ ​ម្នាល​ឧបាលិ​ ​បើ​
ថយ | ទំព័រទី ២៩៦ | បន្ទាប់