ភិក្ខុ​មិន​ត្រូវ​កាន់​យក​នូវ​អត្តា​ទាន​នោះ​ទេ​។​ ​ម្នាល​ឧបាលិ​ ​ម្យ៉ាងទៀត​ ​បើ​ភិក្ខុ​ពិចារណា​ហើយ​ ​ដឹង​យ៉ាងនេះ​ថា​ ​កាលបើ​អាត្មាអញ​ ​កាន់​យក​នូវ​អត្តា​ទាន​នេះ​ ​ការបង្កហេតុ​ ​ជម្លោះ​ ​ទាស់ទែង​ ​វិវាទ​ ​ការ​បែកធ្លាយ​នៃ​សង្ឃ​ ​ការ​ប្រេះឆា​នៃ​សង្ឃ​ ​ការកំណត់​នៃ​សង្ឃ​ ​អំ​ពើ​ផ្សេង​ៗ​នៃ​សង្ឃ​ ​មាន​អត្តា​ទាន​នោះ​ជាហេតុ​ ​នឹង​មិន​មានដល់​សង្ឃ​ទេ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ត្រូវ​កាន់​យក​នូវ​អត្តា​ទាន​នោះ​ចុះ​។​ ​ម្នាល​ឧបាលិ​ ​អត្តា​ទាន​ប្រកបដោយ​អង្គ៥យ៉ាងនេះ​ឯង​ ​ដែល​ភិក្ខុ​កាន់​យក​ហើយ​ ​ជា​ធម្មជាត​មិន​ធ្វើឲ្យ​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​។​
 [​២៧១​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​ទើប​ឈ្មោះថា​ ​ជា​អ្នកមាន​ឧបការៈ​ច្រើន​ ​ដល់​ភិក្ខុ​ដែល​កើត​អធិករណ៍​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើប​ឈ្មោះថា​ ​ជា​អ្នកមាន​ឧបការៈ​ច្រើន​ ​ដល់​ភិក្ខុ​ដែល​កើត​អធិករណ៍​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ក្នុង​ទោស​សូម្បី​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ១​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់​ពុទ្ធវចនៈ​ ​សន្សំ​ពុទ្ធវចនៈ​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល
ថយ | ទំព័រទី ២៩៨ | បន្ទាប់