[​៤២​]​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌​ ​មាន៣យ៉ាង​។​ ​ការបញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌​ ​មាន៣យ៉ាង​។​ ​បរិវាស​ ​មាន៣យ៉ាង​ ​គឺ​ ​បដិ​ច្ឆ​ន្ន​បរិវាស១​ ​អប្បដិ​ច្ឆ​ន្ន​បរិវាស១​ ​សុទ្ធ​ន្ត​បរិវាស១​។​ ​មានត្ត​មាន៣យ៉ាងគឺ​ ​បដិ​ច្ឆ​ន្ន​មានត្ត១​ ​អប្បដិ​ច្ឆ​ន្ន​មានត្ត១​ ​បក្ខ​មានត្ត១​។​ ​ការ​ដាច់​រាត្រី​របស់​ភិក្ខុ​ដែល​នៅ​បរិវាស​ ​មាន៣យ៉ាងគឺ​ ​ការ​នៅ​រួម១​ ​ការ​មិន​នៅ​រួម១​ ​ការ​មិនបាន​ប្រាប់១​។​
 [​៤៣​]​ ​ភិក្ខុ​នៅ​ខាងក្នុង​ ​ត្រូវអាបត្តិ​ ​នៅ​ខាងក្រៅ​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​នៅ​ខាងក្រៅ​ ​ត្រូវអាបត្តិ​ ​នៅ​ខាងក្នុង​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​ត្រូវអាបត្តិ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ក៏​មាន​។​ ​ភិក្ខុ​នៅ​ខាងក្នុង​សីមា​ ​ត្រូវអាបត្តិ​ ​នៅ​ខាងក្រៅ​សីមា​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​នៅ​ខាងក្រៅ​សីមា​ ​ត្រូវអាបត្តិ​ ​នៅ​ខាងក្នុង​សីមា​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​ត្រូវអាបត្តិ​ទាំង​ខាងក្នុង​សីមា​ ​ទាំង​ខាងក្រៅ​សីមា​ក៏​មាន​។​
 [​៤៤​]​ ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​អាការ៣យ៉ាងគឺ​ ​ត្រូវ​ដោយ​កាយ១​ ​ត្រូវ​ដោយ​វាចា១​ ​ត្រូវ​ដោយ​កាយ​ ​និង​វាចា១​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​អាការ៣យ៉ាង​ដទៃទៀត​ ​គឺ​ ​ត្រូវ​ក្នុង​កណ្តាល​សង្ឃ១​ ​ត្រូវ​ក្នុង​កណ្តាល​គណៈ១​ ​ត្រូវ​ក្នុង​សំណាក់​នៃ​បុគ្គល១​។​ ​ភិក្ខុ​ចេញ​ចាក​អាបត្តិ​ ​ដោយ​អាការ៣យ៉ាង​ ​គឺ​ ​ចេញ​ចាក​ដោយ​កាយ១​ ​ចេញ​ចាក​ដោយ​វាចា១​ ​ចេញ​ចាក​
ថយ | ទំព័រទី ៣០ | បន្ទាប់