ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ ដោយគិតថា ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ ព្រះពុទ្ធ និងពួកពុទ្ធសាវ័ក តែងសរសើរ១ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិចផង ព្រោះអាស្រ័យសេចក្តីសន្តោសផង ព្រោះអាស្រ័យការដុសខាត់ចិត្តផង ព្រោះអាស្រ័យសេចក្តីស្ងាត់ផង ព្រោះអាស្រ័យសេចក្តីប្រតិបត្តិ ដែលមានប្រយោជន៍ផង១។ ម្នាលឧបាលិ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ មាន៥ពួកនេះឯង។ ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់បិណ្ឌបាតិកធុតង្គ មានប៉ុន្មានពួក។បេ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់បំសុកូលិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់រុក្ខមូលិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់សោសានិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់អព្ភោកាសិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់តេចីវរិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់សបទានចារិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់នេសជ្ជិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់យថាសន្ថតិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់ឯកាសនិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់