និង​ធ្ងន់១​ ​ដឹង​នូវ​សាវ​សេសា​បត្តិ​ ​និង​អ​នវ​សេសា​បត្តិ១​ ​ដឹង​នូវ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​និង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ១​ ​ដឹង​នូវ​សប្ប​ដិ​កម្មា​បត្តិ​ ​និង​អប្ប​ដិ​កម្មា​បត្តិ១​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវឲ្យ​ការសាកសួរ​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​
 [​២៧៩​]​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ត្រូវអាបត្តិ​ ​ដោយ​អាការ​ប៉ុន្មាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ត្រូវអាបត្តិ​ ​ដោយ​អាការ៥​។​ ​អាការ៥​ ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​សេចក្តី​មិន​ខ្មាសបាប១​ ​ដោយ​មិន​ស្គាល់​អាបត្តិ១​ ​ដោយ​សង្ស័យ​ ​ហើយ​ចេះតែ​ធ្វើ​ទៅ១​ ​ដោយ​សំគាល់​ថា​គួរ​ ​ក្នុង​របស់​ដែល​មិន​គួរ១​ ​ដោយ​សំគាល់​ថា​មិន​គួរ​ ​ក្នុង​របស់​ដែល​គួរ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ត្រូវអាបត្តិ​ ​ដោយ​អាការ៥នេះឯង​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ត្រូវអាបត្តិ​ ​ដោយ​អាការ៥ដទៃទៀត​។​ ​អាការ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​អាការ​មិនឃើញ​(​១​)​១​ ​ត្រូវ​ដោយ​អាការ​មិនឮ​(​២​)​១​ ​ត្រូវ​ដោយ​ដេកលក់​(​៣​)​១​ ​ត្រូវ​ដោយខ្លួន​សំគាល់​ពិត​(​៤​)​១​ ​ត្រូវ​ដោយ​ភ្លេចស្មារតី​(​៥​)​១​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ត្រូវអាបត្តិ​ ​ដោយ​អាការ៥នេះឯង​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​ធ្វើ​លើ​កម្ម​មិន​គួរ​ ​ដោយ​មិនបាន​ជួប​វិន័យធរ​។​ ​(​២​)​ ​ធ្វើ​កម្ម​មិន​គួរ​ ​ព្រោះ​មិន​សួរ​ ​ឬមិន​ប្រុង​ស្តាប់​ពាក្យ​វិន័យធរ​ ​ដែល​អធិប្បាយ​ពី​កម្ម​គួរ​ ​និង​មិន​គួរ​ដល់​ភិក្ខុ​ដទៃ​។​ ​(​៣​)​ ​ត្រូវអាបត្តិ​ដោយ​ដេកលក់​ ​តាម​សិក្ខាបទ​ដែល​ហាម​ការ​ដេក​រួម​ ​នឹង​សាមណេរ​ជាដើម​។​ ​(​៤​)​ ​របស់​មិន​គួរ​ ​តែ​ភិក្ខុ​សំគាល់​ថា​ ​ជាក់ជា​គួរ​។​ ​(​៥​)​ ​ត្រូវ​ដោយ​ឲ្យ​រាត្រី១កន្លងទៅ​ជាដើម​។​
ថយ | ទំព័រទី ៣១០ | បន្ទាប់