[​២៨២​]​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​វិនាស​ ​មាន​ប៉ុន្មាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​សេចក្តី​វិនាស​ ​មាន៥យ៉ាង​។​ ​៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​វិនាស​ញាតិ១​ ​សេចក្តី​វិនាស​ភោគ​សម្បត្តិ១​ ​សេចក្តី​វិនាស​ព្រោះ​រោគ១​ ​សេចក្តី​វិនាស​សីល១​ ​សេចក្តី​វិនាស​ព្រោះ​ទិដ្ឋិ១​។​ ​ម្នាល​ឧបាលិ​ ​សេចក្តី​វិនាស​ ​មាន៥យ៉ាងនេះ​ឯង​។​ ​
 [​២៨៣​]​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សម្បទា​ ​គឺ​សេចក្ដី​បរិបូណ៌​ ​មាន​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​សេចក្តី​បរិបូណ៌​ ​មាន៥យ៉ាង​។​ ​៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​បរិបូណ៌​ដោយ​ញាតិ១​ ​សេចក្តី​បរិបូណ៌​ដោយ​ភោគ​សម្បត្តិ១​ ​សេចក្តី​បរិបូណ៌​ដោយ​អាការ​មិន​មាន​រោគ១​ ​សេចក្តី​បរិបូណ៌​ដោយ​សីល១​ ​សេចក្តី​បរិបូណ៌​ដោយ​ទិដ្ឋិ​ត្រូវ១​។​ ​ម្នាល​ឧបាលិ​ ​សេចក្តី​បរិបូណ៌​ ​មាន៥យ៉ាងនេះ​ឯង​។​

​ចប់​ ​មុសាវាទ​វគ្គ​ ​ទី៧​។

ថយ | ទំព័រទី ៣១២ | បន្ទាប់