៥យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បង្អោន​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​មិនមែន​ធម៌១​ ​បង្អោន​នូវ​ធម៌​ ​ថា​ជា​ធម៌១​ ​បង្អោន​នូវ​សភាវៈ​មិនមែន​វិន័យ​ ​ថា​មិនមែន​វិន័យ១​ ​បង្អោន​នូវ​វិន័យ​ ​ថា​ជា​វិន័យ១​ ​មិន​បញ្ញត្ត​នូវ​សិក្ខាបទ​ ​ដែល​តថាគត​មិនបាន​បញ្ញត្ត​ ​ទាំង​មិន​ដក​សិក្ខាបទ​ ​ដែល​តថាគត​បាន​បញ្ញត្ត​ហើយ១​។​ ​ម្នាល​ឧបាលិ​ ​ការ​ដោះស្រាយ​វិន័យ​ ​ដែល​ប្រកបដោយ​ធម៌​ ​មាន៥យ៉ាងនេះ​ឯង​។​ ​
 [​៣០៤​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ដែល​ជា​ភត្តុទ្ទេសក៍​(​១​)​ ​(​អ្នក​សំដែង​ភត្ត​)​ ​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​រមែង​ធ្លាក់ទៅក្នុង​នរក​ ​ហាក់ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ជា​ភត្តុទ្ទេសក៍​ ​ប្រកបដោយ​អង្គ៥​ ​រមែង​ធ្លាក់ទៅក្នុង​នរក​ ​ហាក់ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​លំអៀង​ព្រោះ​សេចក្តី​ស្រឡាញ់១​ ​លំអៀង​ព្រោះ​សេចក្តី​ស្អប់១​ ​លំអៀង​ព្រោះ​សេចក្តី​ល្ងង់១​ ​លំអៀង​ព្រោះ​សេចក្តី​ខ្លាច១​ ​មិនដឹង​នូវ​ភត្ត​ ​ដែល​ខ្លួន​បាន​សំដែង​ហើយ​ ​ទាំង​មិនទាន់​បាន​សំដែង​(​២​)​១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ជា​ភត្តុទ្ទេសក៍​ ​ប្រកបដោយ​អង្គ៥នេះឯង​ ​រមែង​ធ្លាក់ចុះ​ទៅ​ក្នុង​នរក​ ​ហាក់ដូច​
​(​១​)​ ​ភិក្ខុ​អ្នក​ចាត់​ភិក្ខុសង្ឃ​ក្នុង​ការ​ទទួល​ភត្ត​ ​(​មេ​បញ្ជី​)​។​ ​(​២​)​ ​មិនដឹង​នូវ​ភត្ត​ ​ដែល​ខ្លួន​គួរ​សំដែង​ ​និង​មិន​គួរ​សំដែង​។​
ថយ | ទំព័រទី ៣៥២ | បន្ទាប់