ហើយ​ចេញ​ចាក​អាបត្តិ​នោះ​ក៏​មាន​ ​អាបត្តិ​ដែល​ភិក្ខុ​មាន​អព្យាកត​ចិត្ត​ ​ហើយ​ត្រូវ​ ​មាន​អកុសលចិត្ត​ ​ហើយ​ចេញ​ចាក​អាបត្តិ​នោះ​ក៏​មាន​ ​អាបត្តិ​ដែល​ភិក្ខុ​មាន​អព្យាកត​ចិត្ត​ ​ហើយ​ត្រូវ​ ​មាន​អព្យាកត​ចិត្ត​ ​ហើយ​ចេញ​ចាក​អាបត្តិ​នោះ​ក៏​មាន​។​
 [​៣១៤​]​ ​បឋម​បារាជិក​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​បឋម​បារាជិក​ ​តាំង​ឡើង​អំពី​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ត​ ​មិន​តាំង​ឡើង​អំពី​វាចា​។​ ​ទុតិយ​បារាជិក​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​ទុតិយ​បារាជិក​ ​តាំង​ឡើង​អំពី​សមុដ្ឋាន៣​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​និង​ចិត្ត​ក៏​មាន​។​ ​តតិយ​បារាជិក​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​តតិយ​បារាជិក​ ​តាំង​ឡើង​អំពី​សមុដ្ឋាន៣​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​
ថយ | ទំព័រទី ៣៦២ | បន្ទាប់