អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ពោល​ល្បួង​មាតុគ្រាម​ ​ដោយ​វាចា​អាក្រក់​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ពោល​ល្បួង​មាតុគ្រាម​ ​ដោយ​វាចា​អាក្រក់​ ​តាំង​ឡើង​អំពី​សមុដ្ឋាន៣​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​និង​ចិត្ត​ក៏​មាន​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ពោល​សសើរ​ការបម្រើ​ដោយ​កាម​ ​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​មាតុគ្រាម​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ពោល​សសើរ​ការបម្រើ​ដោយ​កាម​ ​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​មាតុគ្រាម​ ​តាំង​ឡើង​អំពី​សមុដ្ឋាន៣​។​បេ​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ប្រព្រឹត្ត​ដឹកនាំ​ ​(​បុរស​ស្ត្រី​ឲ្យបាន​គ្នា​ជា​ប្តី​ប្រពន្ធ​)​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ប្រព្រឹត្ត​ដឹកនាំ​ ​តាំង​ឡើង​អំពី​សមុដ្ឋាន៦​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ ​និង​ចិត្ត​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ត​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​មិនបាន​តាំង​ឡើង​អំពី​ចិត្ត​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ត​
ថយ | ទំព័រទី ៣៦៤ | បន្ទាប់