ទុតិយ​គា​ថា​សង្គ​ណិ​កៈ​


​[​៣២៥​]​ ​សួរ​ថា​ ​អាបត្តិ​ដែល​តាំង​ឡើង​អំពី​កាយ​ ​មាន​ប៉ុន្មាន​ ​អាបត្តិ​ដែល​តាំង​ឡើង​អំពី​វាចា​ ​មាន​ប៉ុន្មាន​ ​អាបត្តិ​ប៉ុន្មាន​ ​មានដល់​ឧបសម្បន្ន​ ​ដែល​បិទបាំង​ទោស​ទុក​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​ត្រូវ​ព្រោះ​បច្ច័យ​ ​គឺ​ការ​ប៉ះពាល់​នូវ​កាយ​។​ ​ឆ្លើយ​ថា​ ​អាបត្តិ​ ​ដែល​តាំង​ឡើង​អំពី​កាយ​ ​មាន៦​ ​អាបត្តិ​ដែល​តាំង​ឡើង​អំពី​វាចា​ ​មាន៦​ ​អាបត្តិ៣មានដល់​ឧបសម្បន្ន​ ​ដែល​បិទបាំង​ទោស​ទុក​ ​អាបត្តិ៥​ ​ដែល​ត្រូវ​ព្រោះ​បច្ច័យ​ ​គឺ​ការ​ប៉ះពាល់​នូវ​កាយ​។​
​[​៣២៦​]​ ​អាបត្តិ​ដែល​ត្រូវ​ក្នុង​វេលា​អរុណរះ​ឡើង​ ​មាន​ប៉ុន្មាន​ ​អាបត្តិ​ដែល​ត្រូវ​ក្នុង​ខណៈ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ចប់​ ​ជា​គំរប់៣ដង​ ​មាន​ប៉ុន្មាន​ ​អាបត្តិ​ដែល​ត្រូវ​ ​ព្រោះ​បំពេញ​នូវ​វត្ថុ​គ្រប់​ទាំង៨​ ​មាន​ប៉ុន្មាន​ ​ក្នុង​សាសនា​នេះ​ ​ការសង្គ្រោះ​ទាំងអស់​ ​ដោយ​ឧទ្ទេស​ប៉ុន្មាន​។​ ​អាបត្តិ​ដែល​ត្រូវ​ក្នុង​វេលា​អរុណរះ​ឡើង​ ​មាន៣​ ​អាបត្តិ​ដែល​ត្រូវ​ក្នុង​ខណៈ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ចប់​ ​ជា​គំរប់៣ដង​ ​មាន២​ ​អាបត្តិ​ដែល​ត្រូវ​ ​ព្រោះ​បំពេញ​នូវ​វត្ថុ​ឲ្យ​គ្រប់​ទាំង៨​ ​មានតែ១​ ​ក្នុង​សាសនា​នេះ​ ​ការសង្គ្រោះ​ទាំងអស់​ ​ដោយ​ឧទ្ទេស​តែ១​ ​គឺ​និ​ទានុ​ទ្ទេស​។​
ថយ | ទំព័រទី ៣៧២ | បន្ទាប់