​[​៣២៩​]​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​តាំង​ឡើង​អំពី​វាចា​ ​ហើយ​ត្រូវតែ​ក្នុង​រាត្រី​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​តាំង​ឡើង​អំពី​វាចា​ ​ហើយ​ត្រូវតែ​ក្នុង​វេលា​ថ្ងៃ​ ​អាបត្តិ​ប៉ុន្មាន​ ​មានដល់​ឧបសម្បន្ន​ដែល​ឲ្យ​ ​អាបត្តិ​ប៉ុន្មាន​ ​មានដល់​ឧបសម្បន្ន​ដែល​ទទួល​។​ ​អាបត្តិ២ប្រកបដោយ​វាចា​ ​ហើយ​ត្រូវតែ​ក្នុង​រាត្រី​ ​អាបត្តិ២​ ​ដែល​តាំង​ឡើង​អំពី​វាចា​ ​ហើយ​ត្រូវតែ​ក្នុង​វេលា​ថ្ងៃ​ ​អាបត្តិ៣​ ​មានដល់​ឧបសម្បន្ន​ដែល​ឲ្យ​ ​អាបត្តិ៤​ ​មានដល់​ឧបសម្បន្ន​ដែល​ទទួល​។​
​[​៣៣០​]​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​ជា​ទេសនាគាមិនី​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​ជាស​ប្ប​ដិ​កម្ម​(​១​)​ ​ក្នុង​សាសនា​នេះ​ ​មាន​អាបត្តិ​ប៉ុន្មាន​ ​ដែល​ព្រះពុទ្ធ​ ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​ជា​អប្បដិ​កម្ម​(​២​)​ ​ក្នុង​សាសនា​នេះ​។​ ​អាបត្តិ​ ​ដែល​ជា​ទេសនាគាមិនី​មាន៥​ ​អាបត្តិ​ ​ដែល​ជាស​ប្ប​ដិ​កម្ម​ ​មាន៦​ ​អាបត្តិ១​ ​ដែល​ព្រះពុទ្ធ​ ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​ជា​អប្បដិ​កម្ម​ ​ក្នុង​សាសនា​នេះ​។​

​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សប្បដិ​កម្ម​ ​ប្រែថា​ ​អាបត្តិ​ដែល​កែ​បាន​ ​បាន​ដល់​អាបត្តិ៦កង​ ​តាំងពី​សង្ឃាទិសេស​ ​រហូតដល់​ទុព្ភាសិត​។​ ​(​២​)​ ​អប្បដិ​កម្ម​ ​ប្រែថា​ ​អាបត្តិ​កែ​លែង​បាន​ ​បាន​ដល់​បារាជិក៤​ ​ឬ​ទាំង៨​។​
ថយ | ទំព័រទី ៣៧៤ | បន្ទាប់