[​៣៣៧​]​ ​ក្នុង​ភិ​ក្ខុនោ​វាទក​វគ្គ​ ​មាន​អាបត្តិ​ទុក្កដ​ ​លាយ​ដោយ​អាបត្តិ​បាចិត្តិយៈ​ដែរ​ឬទេ​ ​នវ​កៈ​ក្នុង​បឋម​សិក្ខាបទ​នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​មាន​ប៉ុន្មាន​ ​អាបត្តិ​ដែល​ត្រូវ​ ​ព្រោះ​ចីវរ​ ​មានដល់​ភិក្ខុ​ប៉ុន្មាន​ពួក​។​ ​ក្នុង​ភិ​ក្ខុនោ​វាទក​វគ្គ​ ​ក៏​មាន​អាបត្តិ​ទុក្កដ​ ​លាយ​ដោយ​អាបត្តិ​បាចិត្តិយៈ​ដែរ​ ​ក្នុង​បឋម​សិក្ខាបទ​នេះ​ ​មាន​នវ​កៈ៤​ ​ដែល​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ទុក​មក​ហើយ​ ​អាបត្តិ​ដែល​ត្រូវ​ ​ព្រោះ​ចីវរ​ ​មានដល់​ភិក្ខុ​ពីរ​ពួក​។​
​[​៣៣៨​]​ ​អាបត្តិ​បាដិទេសនីយៈ​របស់​ភិក្ខុនី​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​មាន​ប៉ុន្មាន​ ​អាបត្តិ​ទុក្កដ​ ​លាយ​ដោយ​អាបត្តិ​បាចិត្តិយៈ​ ​ព្រោះ​សូម​ស្រូវ​ស្រស់​ ​យក​មក​ឆាន់​ ​មាន​ដែរ​ឬទេ​។​ ​អាបត្តិ​បាដិទេសនីយៈ​របស់​ភិក្ខុនី​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​មាន៨​ ​អាបត្តិ​ទុក្កដ​ ​លាយ​ដោយ​អាបត្តិ​បាចិត្តិយៈ​ ​ព្រោះ​សូម​ស្រូវ​ស្រស់​ ​យក​មក​ឆាន់​ ​ក៏មានដែរ​។​
ថយ | ទំព័រទី ៣៧៨ | បន្ទាប់