បណ្តា​កម្ម​ទាំង៤នេះ​ ​ព្រះពុទ្ធ​ ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​ប្រកបដោយ​ធម៌​ ​មានតែ១ពួក​ ​មិន​ប្រកបដោយ​ធម៌​ ​មាន៣​។​
​[​៣៦៣​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​នូវ​ព្រះនិព្វាន​ ​ប្រកបដោយ​តា​ទិ​គុណ​ ​ទ្រង់​ឃើញ​នូវ​វិវេក​ធម៌​ ​បាន​សំដែង​នូវ​កង​នៃ​អាបត្តិ​ទាំងឡាយ​ណា​ ​បណ្តា​កង​នៃ​អាបត្តិ​ទាំង​នុ៎ះ​ ​កង​នៃ​អាបត្តិ​ប៉ុន្មាន​ ​ដែល​មិន​រម្ងាប់​ដោយ​សមថៈ​ទាំងឡាយ​ ​បពិត្រ​លោកអ្នក​ឈ្លាសវៃ​ក្នុង​វិភង្គ​ ​ខ្ញុំ​សូម​សួរ​នូវ​កង​នៃ​អាបត្តិ​នោះ​ ​សូម​លោក​ឆ្លើយ​មក​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​នូវ​ព្រះនិព្វាន​ ​ប្រកបដោយ​តា​ទិ​គុណ​ ​ទ្រង់​ឃើញ​នូវ​វិវេក​ធម៌​ ​បាន​សំដែង​នូវ​កង​នៃ​អាបត្តិ​ណា​ ​បណ្តា​កង​នៃ​អាបត្តិ​ទាំង​នុ៎ះ​ ​មានតែ​កង​អាបត្តិ១​ ​គឺ​បារាជិក​ ​ដែល​មិន​រម្ងាប់​ដោយ​សមថៈ​ទាំងឡាយ​ទេ​ ​បពិត្រ​លោកអ្នក​ឈ្លាសវៃ​ ​ក្នុង​វិភង្គ​ ​ខ្ញុំ​ប្រាប់​នូវ​កង​នៃ​អាបត្តិ​នោះ​ ​ចំពោះ​លោក​។​ ​
​[​៣៦៤​]​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​បុគ្គល​ប៉ុន្មាន​ពួក​ ​ដែល​ទៅ​កើត​ក្នុង​អបាយ​ ​ខ្ញុំ​នឹង​ចាំ​ស្តាប់​នូវ​វិស័យ​របស់​អ្នក​ ​ដែល​ជា​អ្នក​ជ្រាប​ច្បាស់​នូវ​វិន័យ​។​ ​
ថយ | ទំព័រទី ៣៩១ | បន្ទាប់