​[​៣៧២​]​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​បារាជិកាបត្តិ​ ​មាន​ប៉ុន្មាន​ ​ខ្ញុំ​នឹង​ចាំ​ស្តាប់​នូវ​វិស័យ​របស់​អ្នក​ ​ដែល​ជា​អ្នក​ជ្រាប​ច្បាស់​នូវ​វិន័យ​។​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​បារាជិកាបត្តិ​មាន៨​ ​ចូរ​អ្នក​ស្តាប់​នូវ​វិស័យ​របស់ខ្ញុំ​ ​ដែល​ជា​អ្នកដឹង​ច្បាស់​នូវ​វិន័យ​ចុះ​។​
​[​៣៧៣​]​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​សង្ឃា​ទិ​សេសា​បត្តិ​ ​មាន​ប៉ុន្មាន​ ​ខ្ញុំ​នឹង​ចាំ​ស្តាប់​នូវ​វិស័យ​របស់​អ្នក​ ​ដែល​ជា​អ្នក​ជ្រាប​ច្បាស់​នូវ​វិន័យ​។​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​សង្ឃា​ទិ​សេសា​បត្តិ​ ​មាន២៣​ ​ចូរ​អ្នក​ស្តាប់​នូវ​វិស័យ​របស់ខ្ញុំ​ ​ដែល​ជា​អ្នកដឹង​ច្បាស់​នូវ​វិន័យ​ចុះ​។​
ថយ | ទំព័រទី ៣៩៦ | បន្ទាប់