[​៤០៦​]​ ​ចីវរ​ភិក្ខុ​បាន​អធិដ្ឋាន​ ​បាន​ជ្រលក់​ដោយ​គ្រឿង​ជ្រលក់​ ​បាន​ធ្វើពិន្ទុ​កប្បៈ​ ​ត្រឹមត្រូវ​ហើយ​ ​តែ​ភិក្ខុ​នោះ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​(​១​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៤០៧​]​ ​កាលបើ​ព្រះអាទិត្យ​អស្តង្គត​ហើយ​ ​ភិក្ខុ​ឆាន់​សាច់​ ​ភិក្ខុ​នោះ​មិនមែន​ជា​ភិក្ខុ​ឆ្កួត​ ​ទាំង​មិនមែន​ជា​ភិក្ខុ​មានចិត្ត​រវើរវាយ​ ​ទាំង​មិនមែន​ជា​ភិក្ខុ​មាន​វេទនា​គ្រប​សង្កត់​ ​តែ​ភិក្ខុ​នោះ​ ​មិន​ត្រូវអាបត្តិ​(​២​)​ ​ទាំង​ធម៌​នោះ​សោត​ ​ក៏​ព្រះ​សុគត​ ​ទ្រង់​បាន​សំដែង​ហើយ​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៤០៨​]​ ​ភិក្ខុ​នោះ​មិន​មានតម្រេក​ ​មិន​មាន​ថេយ្យ​ចិត្ត​ ​ទាំង​មិនបាន​គិត​ ​ដើម្បី​សម្លាប់​អ្នកដទៃ​ ​កាល​ភិក្ខុ​នោះ​ឲ្យ​ស្លាក​ ​រមែង​ដាច់​ចាក​ភិក្ខុភាវៈ​(​៣​)​ ​ភិក្ខុ​អ្នកទទួល​ស្លាក​ ​ត្រូវ​ថុល្លច្ច័យ​(​៤​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​

​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ចីវរ​ដែល​ជា​និ​ស្ស​គ្គិ​យៈ​ ​ភិក្ខុ​មិន​លះបង់​ជា​វិនយកម្ម​សិន​ ​ហើយ​ប្រើប្រាស់​។​ ​(​២​)​ ​សំដៅយក​រោម​ដ្ឋ​ក​ភិក្ខុ​ ​គឺ​ភិក្ខុ​ជា​អ្នក​ទំពាអៀង​ ​ព្រះអង្គ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ទំពាអៀង​បាន​ ​ព្រោះ​ភិក្ខុ​នោះ​ធ្លាប់​យោនយកកំណើត​ជា​គោ​ ​(​មាន​ក្នុង​ខុទ្ទក​វត្ថុ​ក្ខន្ធ​កៈ​ទី៥​ ​ចុល្ល​វគ្គ​)​។​ ​(​៣​)​ ​សំដៅយក​ភិក្ខុ​អ្នក​បំបែក​សង្ឃ​ ​កាល​ភិក្ខុ​នោះ​ចែក​ស្លាក​ឲ្យ​ពួក​ភិក្ខុ​ ​ដែល​ចូលដៃ​នឹង​ខ្លួន​ ​ត្រូវអាបត្តិ​បារាជិក​។​ ​(​៤​)​ ​ឯ​ភិក្ខុ​ដែល​ប្រព្រឹត្ត​តាម​ភិក្ខុ​អ្នក​បំបែក​សង្ឃ​នោះ​ ​ត្រូវ​ថុល្លច្ច័យ​។​
ថយ | ទំព័រទី ៤១០ | បន្ទាប់