ឧបសម្បន្ន​ ​គឺ​បាន​ឡើងជា​ភិក្ខុ​ ​មួយ​រូប​ទៀត​ ​ជា​អនុបសម្បន្ន​(​១​)​ ​គឺ​នៅជា​សាមណេរ​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៤១៨​]​ ​សំពត់​ដែល​ភិក្ខុ​មិនបាន​ធ្វើ​កប្ប​ពិន្ទុ​ ​ទាំង​មិនបាន​ជ្រលក់​ដោយ​គ្រឿង​ជ្រលក់​ ​ភិក្ខុ​ស្លៀកពាក់​សំពត់​នោះ​ហើយ​ ​ដើរទៅ​ដោយ​គួរ​តាមប្រាថ្នា​ ​ភិក្ខុ​នោះ​មិន​ត្រូវអាបត្តិ​(​២​)​ ​ទាំង​ធម៌​នោះ​សោត​ ​ក៏​ព្រះ​សុគត​ ​ទ្រង់​សំដែង​ហើយ​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៤១៩​]​ ​ឧបសម្បន្ន១​ ​មិនបាន​ឲ្យ​ ​ឧបសម្បន្ន១​ ​មិនបាន​ទទួល​ ​ព្រោះហេតុនោះ​ ​ការ​ទទួល​មិន​មាន​ទេ​ ​តែ​ឧបសម្បន្ន​នោះ​ ​ត្រូវ​គរុកាបត្តិ​(​៣​)​ ​មិនមែន​ជា​លហុកាបត្តិ​ ​កាលដែល​

​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សាមណេរ​មាន​ឫទ្ធិ​ ​ហោះ​ទៅ​ឯអាកាស​ ​ឬ​មុជ​ជ្រែក​ ​ទៅ​អង្គុយ​ក្នុង​ផែនដី​សូម្បី​ប៉ុន​ចុង​ចំរៀក​សក់​ ​ក៏​មិន​ឡើង​ឧបសម្បទា​ជា​ភិក្ខុ​ឡើយ​ ​ម្យ៉ាងទៀត​ ​ចំណែកខាង​សង្ឃ​ ​បើ​ឋិតនៅ​ឯអាកាស​ ​ក៏​កម្ម​នោះ​ ​កម្រើក​ដែរ​។​ ​(​២​)​ ​ភិក្ខុ​ដែល​ចោរ​ដណ្តើម​យក​ចីវរ​ ​ទុកជា​ស្លៀកពាក់​សំពត់​យ៉ាងនោះ​ ​ក៏​មិន​ត្រូវអាបត្តិ​។​ ​(​៣​)​ ​ភិក្ខុនី​ជា​អ្នក​បញ្ជូន​ ​ក៏​មិន​ឲ្យ​ ​ភិក្ខុនី​ដែល​ត្រូវ​គេ​បញ្ជូន​ ​ក៏​មិនបាន​ទទួល​អំពី​ដៃ​ភិក្ខុនី​ដែល​ជា​អ្នក​បញ្ជូន​នោះ​ ​តែ​ភិក្ខុនី​ជា​អ្នក​បញ្ជូន​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ក្នុង​ពេល​ដែល​ភិក្ខុនី​ត្រូវ​គេ​បញ្ជូន​ថា​ទទួល​បិណ្ឌបាត​អំពី​ដៃ​បុរស​ ​ដែល​មាន​សេចក្តី​ត្រេកអរ​ ​តាមពិត​នោះ​ ​គឺ​ត្រូវ​ក្នុង​ពេល​ដែល​ភិក្ខុនី​ត្រូវ​គេ​បញ្ជូន​បរិភោគ​រួចជាស្រេច​។​ ​មាន​ពិស្តារ​ក្នុង​ភិក្ខុនី​វិភង្គ​ ​បច្ចេកភាគ​ទី៥​ ​ត្រង់​សង្ឃាទិសេស​សិក្ខាបទ​ទី៦​ ​ទំព័រ​ ​៦៤​ ​អដ្ឋកថា​ ​ក៏​មាន​ដូចគ្នា​។​
ថយ | ទំព័រទី ៤១៤ | បន្ទាប់