ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​សេ​ទមោ​ចន​គាថា​នោះ​ដូច្នេះ​


​[​៤២២​]​ ​និយាយ​អំពី​មិន​មាន​សំវាស១​ ​គរុភណ្ឌ៥​ ​ដែល​ភិក្ខុ​លះ​មិនបាន១​ ​អ​វន្ទិ​យ​បុគ្គល១០ពួក១​ ​ភិក្ខុ​ដែល​សង្ឃ​មិនបាន​លើក​វត្ត១​ ​បុគ្គល​ដែល​ចូល​ទៅ​សាកសួរ​ធម៌១​ ​អវយវៈ​ត្រឹម​ដងកាំបិត​ទៅលើ១​ ​ភិក្ខុ​ធ្វើ​កុដិ​ ​ដោយ​ការ​សូម​គ្រឿងឧបករណ៍​គេ​មក​ដោយខ្លួនឯង​ ​មាន២ប្រស្នា១​ ​ភិក្ខុនី​ប្រព្រឹត្ត​ប្រយោគ​ ​មិន​ប្រកបដោយ​កាយ​ ​ត្រូវ​គរុកាបត្តិ១​ ​ភិក្ខុ​មិន​ធ្វើបាប​ប្រកបដោយ​កាយ​ ​ដែល​សង្ឃ​ត្រូវឲ្យ​វិនាស​ដោយ​ល្អ១​ ​ភិក្ខុ​មិន​ចរចា១​ ​សិក្ខា​ដែល​ព្រះអង្គ​ទ្រង់​សំដែង១​ ​ភិក្ខុនី​ពីរ​រូប​ ​បាន​ឧបសម្បទា​ជាមួយគ្នា១​ ​ជន​ ​គឺ​ភិក្ខុ៤រូប​ ​បបួលគ្នា​ទៅ​លួច​គរុភណ្ឌ១​ ​ស្រី​នៅក្នុង​ ​ភិក្ខុ​នៅ​ក្រៅ១​ ​ភិក្ខុ​ទទួល​ប្រេង​ជាដើម១​ ​ភិក្ខុ​ត្រូវ​អាប​ត្តិ​និ​ស្ស​គ្គិ​យៈ​ ​និង​បាចិត្តិយៈ​ ​ក្នុង​ខណៈ​ជាមួយ១​ ​ភិក្ខុ២០រូប​ ​មក​ប្រជុំ​គ្នា១​ ​ភិក្ខុ​ត្រូវ​គរុកាបត្តិ​ ​ដោយ​គ្រាន់តែ​ឈានជំហាន១​ ​ភិក្ខុ​ស្លៀក​ស្បង់​ជាដើម១​ ​ឧបសម្បទា​មិន​មាន​ញត្តិ​ជាដើម១​ ​បុគ្គល​សម្លាប់​មាតាបិតា​ ​តែ​មិន​ត្រូវ​អនន្តរិយ​កម្ម១​ ​ភិក្ខុ​មិនបាន​ចោទ១​ ​ភិក្ខុ​បាន​ចោទ១​
ថយ | ទំព័រទី ៤១៦ | បន្ទាប់