បញ្ច​វគ្គ​


 [​៤២៣​]​ ​កម្ម៤យ៉ាង​ ​គឺ​អបលោកនកម្ម១​ ​ញត្តិកម្ម១​ ​ញត្តិទុតិយកម្ម១​ ​ញត្តិ​ចតុត្ថកម្ម១​។​ ​កម្ម​ទាំង៤នេះ​ ​តែង​វិបត្តិ​ព្រោះ​អាការ​ប៉ុន្មាន​។​ ​កម្ម​ទាំង៤នេះ​ ​តែង​វិបត្តិ​ព្រោះ​អាការ៥​ ​គឺ​វត្ថុ១​ ​ញត្តិ១​ ​អនុ​ស្សា​វនៈ១​ ​សីមា១​ ​បរិសទ្យ១​។​
 [​៤២៤​]​ ​កម្ម​វិបត្តិ​ព្រោះ​វត្ថុ​ដូចម្តេច​។​ ​កម្ម​ដែល​សង្ឃ​ត្រូវ​ធ្វើ​ចំពោះមុខ​ ​បែរជា​ធ្វើ​កំបាំងមុខ​ទៅវិញ​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​កម្ម​ដែល​សង្ឃ​ត្រូវ​ធ្វើ​ដោយ​ការសាកសួរ​ ​បែរជា​ធ្វើ​ដោយ​ការ​មិន​សាកសួរ​វិញ​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​កម្ម​ដែល​សង្ឃ​ត្រូវ​ធ្វើតាម​ពាក្យ​ប្តេជ្ញា​ ​បែរជា​ធ្វើ​មិន​តាម​ពាក្យ​ប្តេជ្ញា​វិញ​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​គួរ​ដល់​សតិវិន័យ​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ភិក្ខុ​គួរ​ដល់​អ​មូឡ្ហ​វិន័យ​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​គួរ​ដល់​តស្ស​បា​បិយ​សិកា​កម្ម​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​គួរ​ដល់​ត​ជ្ជ​នី​យក​ម្ម​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​គួរ​ដល់​និ​យស្ស​កម្ម​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។
ថយ | ទំព័រទី ៤១៨ | បន្ទាប់