ត្រង់​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​បាន​ដល់​នាម​ផង​ ​អាបត្តិ​ផង​។​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​អាស្រ័យ​នូវ​គ្រឿង​អាង​បន្តិចបន្តួច​នៃ​អធិករណ៍​ ​ជា​ចំណែក​ដទៃ​ ​ឲ្យ​ជា​លេស​ ​ហើយ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​អាបត្តិ​បារាជិក​ ​បាន​ដល់​វត្ថុ​ផង​ ​គោត្រ​ផង​។​ ​ត្រង់​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​បាន​ដល់​នាម​ផង​ ​អាបត្តិ​ផង​។​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​បំបែក​សង្ឃ​ ​សង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​វិធី​ ​ជា​គំរប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​ ​(​ទិដ្ឋិ​អាក្រក់​នោះ​)​ចេញ​ ​បាន​ដល់​វត្ថុ​ផង​ ​គោត្រ​ផង​។​ ​ត្រង់​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​បាន​ដល់​នាម​ផង​ ​អាបត្តិ​ផង​។​ ​ត្រង់​ពាក្យ​ថា​ ​ពួក​ភិក្ខុ​ជា​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​អ្នក​បំបែក​សង្ឃ​ ​សង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​វិធី​ ​ជា​គំរប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​ ​(​ទិដ្ឋិ​អាក្រក់​នោះ​)​ចេញ​ ​បាន​ដល់​វត្ថុ​ផង​ ​គោត្រ​ផង​។​ ​ត្រង់​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​បាន​ដល់​នាម​ផង​ ​អាបត្តិ​ផង​។​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ដែលគេ​ប្រដៅ​បាន​ដោយ​ក្រ​ ​សង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​វិធី​ ​ជា​គំរប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​ ​(​ទិដ្ឋិ​អាក្រក់​នោះ​)​ចេញ​ ​បាន​ដល់​វត្ថុ​ផង​ ​គោត្រ​ផង​។​ ​ត្រង់​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​បាន​ដល់​នាម​ផង​ ​អាបត្តិ​ផង​។​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​អ្នក​ទ្រុស្ត​ត្រកូល​ ​សង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​វិធី​ ​ជា​គំរប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​ ​(​ទិដ្ឋិ​អាក្រក់​នោះ​)​ចេញ​ ​បាន​ដល់​វត្ថុ​ផង​ ​គោត្រ​ផង​។​ ​ត្រង់​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​បាន​ដល់​នាម​ផង​ ​អាបត្តិ​ផង​
ថយ | ទំព័រទី ៤៣៧ | បន្ទាប់