ទៀត​ក៏​មាន​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​កម្ម​ ​ចេញ​ចាក​អាបត្តិ​ដោយ​មិនមែន​កម្ម​ក៏​មាន​ ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​មិនមែន​កម្ម​ ​ចេញ​ចាក​អាបត្តិ​ ​ដោយ​កម្ម​ក៏​មាន​ ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​កម្ម​ ​ចេញ​ចាក​អាបត្តិ​ដោយ​កម្ម​ក៏​មាន​ ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​មិនមែន​កម្ម​ ​ចេញ​ចាក​អាបត្តិ​ដោយ​មិនមែន​កម្ម​ក៏​មាន​។​
 [​៤៩​]​ ​អនរិយ​វោហារ​ ​(​វោហារ​មិន​ប្រសើរ​)​ ​មាន៤គឺ​ ​ការ​ពោល​ថា​ ​បានឃើញ​ក្នុង​ហេតុ​ដែល​ខ្លួន​មិនបាន​ឃើញ១​ ​ការ​ពោល​ថា​ ​បានឮ​ក្នុង​ហេតុ​ដែល​ខ្លួន​មិនបាន​ឮ១​ ​ការ​ពោល​ថា​ ​បាន​ពាល់ត្រូវ​ ​ក្នុង​ហេតុ​ដែល​ខ្លួន​មិនបាន​ពាល់ត្រូវ១​ ​ការ​ពោល​ថា​ ​ដឹង​ច្បាស់​ ​ក្នុង​ហេតុ​ដែល​ខ្លួន​មិនបាន​ដឹង​ច្បាស់១​។​ ​អរិយ​វោហារ​ ​(​វោហារ​ដ៏​ប្រសើរ​)​ ​មាន៤គឺ​ ​ការ​ពោល​ថា​ ​មិនបាន​ឃើញ​ ​ក្នុង​ហេតុ​ដែល​ខ្លួន​មិនបាន​ឃើញ១​ ​ការ​ពោល​ថា​ ​មិនបាន​ឮ​ក្នុង​ហេតុ​ដែល​ខ្លួន​មិនបាន​ឮ១​ ​ការ​ពោល​ថា​ ​មិនបាន​ពាល់ត្រូវ​ ​ក្នុង​ហេតុ​ដែល​ខ្លួន​មិនបាន​ពាល់ត្រូវ១​ ​ការ​ពោល​ថា​ ​មិនបាន​ដឹង​ច្បាស់​ ​ក្នុង​ហេតុ​ដែល​ខ្លួន​មិនបាន​ដឹង​ច្បាស់១​។​ ​អនរិយ​វោហារ​មាន៤ដទៃទៀត​គឺ​ ​ការ​ពោល​ថា​ ​មិនបាន​ឃើញ​ ​ក្នុង​ហេតុ​ដែល​ខ្លួន​បានឃើញ១​ ​ការ​ពោល​ថា​ ​មិនបាន​ឮ​ក្នុង​ហេតុ​ដែល​ខ្លួន​បានឮ១​ ​ការ​ពោល​ថា​ ​មិនបាន​ពាល់ត្រូវ​ ​ក្នុង​ហេតុ​ដែល​ខ្លួន​ពាល់ត្រូវ១​ ​ការ​ពោល​ថា​ ​មិនបាន​ដឹង​ច្បាស់​ ​ក្នុង​ហេតុ​ដែល​ខ្លួន​ដឹង​ច្បាស់១​។​ ​អរិយ​វោហារ​មាន៤គឺ​ ​ការ​ពោល​ថា​ ​
ថយ | ទំព័រទី ៤៤ | បន្ទាប់