[​៥៥​]​ ​ហេតុ​នៃ​ការ​ដាច់វស្សា​ ​តែ​មិន​ត្រូវអាបត្តិ​មាន៤យ៉ាង​ ​គឺ​ ​សង្ឃ​បែកគ្នា១​ ​ភិក្ខុ​ទាំងឡាយ​ប្រាថ្នា​ទំ​លាយ​សង្ឃ១​ ​មាន​អន្តរាយ​ដល់​ជីវិត១​ ​មាន​អន្តរាយ​ដល់​ព្រហ្មចារ្យ១​។​ ​វចីទុច្ចរិត​មាន៤យ៉ាងគឺ​ ​មុសាវាទ១​ ​បិ​សុ​ណា​វាទ១​ ​ផរុសវាទ១​ ​សម្ផ​ប្ប​លា​បៈ១​។​ ​វចីសុចរិត​មាន៤យ៉ាងគឺ​ ​សច្ចវាចា​ ​(​និយាយ​ពាក្យពិត​)​១​ ​អបិ​សុ​ណា​វាចា​ ​(​មិន​និយាយ​ពាក្យ​ស៊កសៀត​)​១​ ​សណ្ហវាចា​ ​(​និយាយ​ពាក្យពីរោះ​)​១​ ​មត្ត​ភាសា​ ​(​និយាយ​ពាក្យ​គួរ​ដល់​ប្រមាណ​)​១​។​
 [​៥៦​]​ ​ភិក្ខុ​កាន់​យកទ្រព្យគេ​ដោយខ្លួនឯង​ ​ត្រូវ​គរុកាបត្តិ​ ​ប្រើ​គេ​ឲ្យ​កាន់​យក​ ​ត្រូវ​លហុកាបត្តិ​ក៏​មាន​ ​កាន់​យកទ្រព្យគេ​ដោយខ្លួនឯង​ ​ត្រូវ​លហុកាបត្តិ​ ​ប្រើ​គេ​ឲ្យ​កាន់​យក​ ​ត្រូវ​គរុកាបត្តិ​ក៏​មាន​ ​កាន់​យកទ្រព្យគេ​ដោយខ្លួនឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​កាន់​យក​ក្តី​ ​ត្រូវ​គរុកាបត្តិ​ក៏​មាន​ ​កាន់​យកទ្រព្យគេ​ដោយខ្លួនឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​កាន់​យក​ក្តី​ ​ត្រូវ​លហុកាបត្តិ​ក៏​មាន​។​ ​បុគ្គល​គួរ​ដល់​ការ​អភិវាទ​ ​មិន​គួរ​ដល់​ការ​ក្រោក​ទទួល​ក៏​មាន​ ​បុគ្គល​គួរ​ដល់​ការ​ក្រោក​ទទួល​ ​មិន​គួរ​ដល់​ការ​អភិវាទ​ក៏​មាន​ ​បុគ្គល​គួរ​ដល់​ការ​អភិវាទ​ផង​ ​គួរ​ដល់​ការ​ក្រោក​ទទួល​ផង​ក៏​មាន​ ​បុគ្គល​មិន​គួរ​ដល់​ការ​អភិវាទ​ ​មិន​គួរ​ដល់​ការ​ក្រោក​ទទួល​ក៏​មាន​។​ ​បុគ្គល​គួរ​ដល់​អាសនៈ​ ​មិន​គួរ​ដល់​ការ​អភិវាទ​ក៏​មាន​ ​បុគ្គល​គួរ​ដល់​ការ​អភិវាទ​ ​មិន​គួរ​ដល់​អាសនៈ​ក៏​មាន​ ​បុគ្គល​
ថយ | ទំព័រទី ៥០ | បន្ទាប់