មិន​គួរ​ទាំង​ក្នុង​បច្ចន្តិ​ម​ជនបទ​ ​មិន​គួរ​ទាំង​ក្នុង​មជ្ឈិម​ជនបទ​ក៏​មាន​។​ ​ភិក្ខុ​នៅ​ខាងក្នុង​ ​ត្រូវអាបត្តិ​ ​នៅ​ខាងក្រៅ​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​នៅ​ខាងក្រៅ​ត្រូវអាបត្តិ​ ​នៅ​ខាងក្នុង​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​នៅ​ខាងក្នុង​ក៏​ត្រូវអាបត្តិ​ ​នៅ​ខាងក្រៅ​ក៏​ត្រូវអាបត្តិ​ក៏​មាន​ ​នៅ​ខាងក្នុង​ក៏​មិន​ត្រូវអាបត្តិ​ ​នៅ​ខាងក្រៅ​ក៏​មិន​ត្រូវអាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​នៅ​ខាងក្នុង​សីមា​ ​ត្រូវអាបត្តិ​ ​នៅ​ខាងក្រៅ​សីមា​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​នៅ​ខាងក្រៅ​សីមា​ ​ត្រូវអាបត្តិ​ ​នៅ​ខាងក្នុង​សីមា​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​នៅ​ខាងក្នុង​សីមា​ក៏​ត្រូវអាបត្តិ​ ​នៅ​ខាងក្រៅ​សីមា​ក៏​ត្រូវអាបត្តិ​ក៏​មាន​ ​នៅ​ខាងក្នុង​សីមា​ក៏​មិន​ត្រូវអាបត្តិ​ ​នៅ​ខាងក្រៅ​សីមា​ក៏​មិន​ត្រូវអាបត្តិ​។​ ​ភិក្ខុ​នៅក្នុង​ស្រុក​ត្រូវអាបត្តិ​ ​នៅក្នុង​ព្រៃ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​នៅក្នុង​ព្រៃ​ត្រូវអាបត្តិ​ ​នៅក្នុង​ស្រុក​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​នៅក្នុង​ស្រុក​ក៏​ត្រូវអាបត្តិ​ ​នៅក្នុង​ព្រៃ​ក៏​ត្រូវអាបត្តិ​ក៏​មាន​ ​នៅក្នុង​ស្រុក​ក៏​មិន​ត្រូវអាបត្តិ​ ​នៅក្នុង​ព្រៃ​ក៏​មិន​ត្រូវអាបត្តិ​ក៏​មាន​។​
 [​៥៨​]​ ​ការ​ចោទ​មាន៤យ៉ាង​ ​គឺ​ចង្អុរ​ចំពោះ​វត្ថុ១​ ​ចង្អុរ​ចំពោះ​អាបត្តិ១​ ​ឃាត់​សំវាស១​ ​ឃាត់​សាមីចិកម្ម១​។​ ​បុព្វកិច្ច​មាន៤យ៉ាង​។​ ​កម្ម​មានកាល​ដ៏​គួរ​មាន៤​។​ ​អនញ្ញ​បាចិត្តិយៈ​មាន៤​។​ ​ភិក្ខុ​សម្មតិ​មាន៤​។​ ​ការ​លុះ​អគតិ​មាន៤គឺ​ ​លុះ​ទៅ​ខាង​ឆន្ទាគតិ១​ ​លុះ​ទៅ​ខាង​ទោសាគតិ១​
ថយ | ទំព័រទី ៥២ | បន្ទាប់