កាល​ ​(​មាន​ឆ្នាំ​មិន​គ្រប់​ម្ភៃ​)​១​ ​បុគ្គល​ខ្វះខាត​អវយវៈ​ ​(​មាន​ដាច់ដៃ​ជាដើម​)​១​ ​បុគ្គល​ជា​វត្ថុ​វិបត្តិ​ ​(​មាន​ខ្ទើយ​ជាដើម​)​១​ ​បុគ្គល​ធ្វើអំពើ​អាក្រក់​ ​បាន​ដល់​អភព្វបុគ្គល៨យ៉ាង​ ​(​មាន​ថេយ្យសំវាស​ជាដើម​)​១​ ​បុគ្គល​មាន​បាត្រ​ ​និង​ចីវរ​មិន​គ្រប់១​។​ ​សំពត់​បំសុកូល​ ​មាន៥យ៉ាង​ ​គឺ​សំពត់​ដែល​ធ្លាក់ចុះ​ក្នុង​ព្រៃស្មសាន១​ ​សំពត់​ដែល​ធ្លាក់ចុះ​ទៀប​រាន​ផ្សារ១​ ​សំពត់​ដែល​កណ្តុរ​កាត់១​ ​សំពត់​ដែល​កណ្តៀរ​កោរ១​ ​សំពត់​ដែល​ភ្លើង​ឆេះ១​។​ ​សំពត់​បំសុកូល​មាន៥យ៉ាង​ដទៃទៀត​គឺ​ ​សំពត់​ដែល​គោ​ទំពាស៊ី១​ ​សំពត់​ដែល​ពពែ​ទំពាស៊ី១​ ​សំពត់​ដែលគេ​រុំ​ដំបូក​ធ្វើ​ពលិកម្ម១​ ​សំពត់​ដែលគេ​ចោល​ត្រង់កន្លែង​អភិសេក​ស្តេច១​ ​សំពត់​ដែលគេ​ទៅកាន់​ព្រៃស្មសាន​ ​លុះ​ត្រឡប់មកវិញ​ហើយ​ ​គេ​ផ្លាស់​ចោល១​។​ ​ការ​លួច​មាន៥យ៉ាងគឺ​ ​លួច​ដោយ​បញ្ឆោត១​ ​លួច​ដោយ​កំហែង១​ ​លួច​ដោយ​កំណត់​ទ្រព្យ​ ​និង​ទីកន្លែង១​ ​លួច​ដោយ​បំបិទបំបាំង១​ ​លួច​ដោយ​ផ្លាស់​ប្តូរ​ស្លាក១​។​ ​មហាចោរ៥ពួក​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​វត្ថុ​ដែល​ភិក្ខុ​មិន​គួរ​លះបង់​មាន៥ពួក​។​ ​វត្ថុ​ដែល​ភិក្ខុ​មិន​គួរ​ចែក​ ​មាន៥ពួក​។​ ​អាបត្តិ៥យ៉ាង​ ​តាំង​ឡើង​អំពី​កាយ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ ​និង​ចិត្ត​។​ ​អាបត្តិ៥យ៉ាង​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​មិនបាន​តាំង​ឡើង​អំពី​ចិត្ត​។​ ​អាបត្តិ៥កង​ ​ជា​ទេសនាគាមិនី​។​ ​សង្ឃ​មាន៥ពួក​។​ ​បា​តិ​មោក្ខុ​ទ្ទេ​សមាន៥យ៉ាង​។​ ​
ថយ | ទំព័រទី ៥៩ | បន្ទាប់