វិន័យធរ​នោះ​ ​មិនបាន​ចេះចាំ​បាតិមោក្ខ​ទាំងពីរ​យ៉ាង​ដោយ​ពិស្តារ​ ​មិន​ចេះ​ចែក​បទ​ភាជនៈ​ដោយ​ប្រពៃ​ ​មិនបាន​ចាំស្ទាត់​រត់មាត់​ដោយ​ប្រពៃ​ ​មិន​ចេះ​កាត់សេចក្តី​ដោយ​ប្រពៃ​ ​តាម​សុ​ត្តៈ​ ​គឺ​ខន្ធកៈ​ ​និង​បរិវា​រៈ​ ​តាម​អនុព្យញ្ជន​ ​គឺ​អក្ខរៈ​ ​និង​បទ១​។​ ​វិនយ​ធរ​ដែល​ប្រកបដោយ​អង្គ៥​ ​ដល់​នូវ​ការរាប់​ថា​ជា​បណ្ឌិត​ ​គឺ​ស្គាល់​អាបត្តិ​ ​និង​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ​ ​និង​គរុកាបត្តិ១​ ​ស្គាល់​សាវ​សេសា​បត្តិ​ ​និង​អ​នវ​សេសា​បត្តិ១​ ​ស្គាល់​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​និង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ១​ ​វិន័យធរ​នោះ​ ​បាន​ចេះចាំ​បាតិមោក្ខ​ទាំងពីរ​យ៉ាង​ដោយ​ពិស្តារ​ ​ចេះ​ចែក​បទ​ភាជនៈ​ដោយ​ប្រពៃ​ ​បាន​ចាំស្ទាត់​រត់មាត់​ដោយ​ប្រពៃ​ ​ចេះ​កាត់សេចក្តី​ដោយ​ប្រពៃ​ ​តាម​សុ​ត្តៈ​ ​តាម​អនុព្យញ្ជន១​។​ ​វិនយ​ធរ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​ដល់​នូវ​ការរាប់​ថា​ជា​បុគ្គល​ពាល​ ​គឺ​មិន​ស្គាល់​អាបត្តិ​ ​និង​អនាបត្តិ១​ ​មិន​ស្គាល់​លហុកាបត្តិ​ ​និង​គរុកាបត្តិ១​ ​មិន​ស្គាល់​សាវ​សេសា​បត្តិ​ ​និង​អ​នវ​សេសា​បត្តិ១​ ​មិន​ស្គាល់​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​និង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ១​ ​ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​កាត់សេចក្តី​ក្នុង​អធិករណ៍១​។​ ​វិនយ​ធរ​ដែល​ប្រកបដោយ​អង្គ៥​ ​ដល់​នូវ​ការរាប់​ថា​ជា​បណ្ឌិត​ ​គឺ​ស្គាល់​អាបត្តិ​ ​និង​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ​ ​និង​គរុកាបត្តិ១​ ​ស្គាល់​សាវ​សេសា​បត្តិ​ ​និង​អ​នវ​សេសា​បត្តិ១​
ថយ | ទំព័រទី ៦៥ | បន្ទាប់