ឧបោសថ១​ ​បវារណា១​ ​អាបត្តិ​ ​និង​អនាបត្តិ១​ ​ធម៌​ទាំងនេះ​ ​មាន​ចំណែក​ខ្មៅ​និង​ស​ ​(​អាក្រក់​ ​និង​ល្អ​)​ ​ធម៌​ទាំងអម្បាល​នោះ​ ​មានដល់​ភិក្ខុនី​ដូចជា​ភិក្ខុ​ដែរ​ ​រឿង​ទោស​នៃ​អំពើ​មិន​ជា​ទី​ញុំាង​សេចក្តី​ជ្រះថ្លា​ឲ្យ​កើត១​ ​អានិសង្ស​នៃ​អំពើ​ដែ​លញុំាង​សេចក្តី​ជ្រះថ្លា​ឲ្យ​កើត១​ ​ទោស​ ​និង​អានិសង្ស​នៃ​អំពើ​ទាំងពីរ​ដទៃទៀត១​ ​ធម៌​ទាំងនេះ​មាន​ចំណែក​ខ្មៅ​ ​និង​ស​ ​ដូចគ្នា​ដែរ​ ​រឿង​ទោស​ដែល​មាន​ក្នុង​ភិក្ខុ​អ្នក​ចូល​ទៅកាន់​ត្រកូល១​ ​ទោស​ភិក្ខុ​ដែល​នៅ​ច្រឡូកច្រឡំ​ក្នុង​ត្រកូល​ហួស​វេលា១​ ​អំពី​ពូជ១​ ​ផ្លែឈើ​ដែល​ភិក្ខុ​គួរ​ឆាន់​បាន​ដោយ​សមណ​កប្ប១​ ​វិសុទ្ធិ១​ ​វិសុទ្ធិ​ដទៃទៀត១​ ​អានិសង្ស​នៃ​ភិក្ខុ​អ្នក​ទ្រទ្រង់​វិន័យ១​ ​បញ្ឈប់​បាតិមោក្ខ​ ​មិន​ប្រកបដោយ​ធម៌១​ ​បញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌១​ ​ធម៌​ទាំងនេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ថា​មាន​ចំណែក​ខ្មៅ​ ​និង​ស​ដូចគ្នា​ ​ចប់​បញ្ចក​សុទ្ធិ​ ​តែ​ប៉ុណ្ណេះ​។​

 [​៧១​]​ ​អគារវៈ​មាន៦យ៉ាង​។​ ​គារវៈ​មាន៦យ៉ាង​។​ ​វិនីតវត្ថុ​មាន៦យ៉ាង​។​ ​សិក្ខាបទ​ដែល​មាន​ពាក្យ​ថា​ប្រព្រឹត្ត​ដោយសមគួរ​មាន៦​។​ ​សមុដ្ឋាន​នៃ​អាបត្តិ​មាន៦យ៉ាង​។​ ​អាបត្តិ​ដែល​មាន​កិរិយា​កាត់​ជា​វិនយកម្ម​ ​មាន៦​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​អាការ៦យ៉ាង​។​ ​ភិក្ខុ​អ្នក​ទ្រទ្រង់​វិន័យ​ ​
ថយ | ទំព័រទី ៧៦ | បន្ទាប់