ភិក្ខុប្រកបដោយអធិសីល១ ភិក្ខុអាចបម្រើកូនសិស្សដែលមានជម្ងឺបាន១ ភិក្ខុអាចបង្រៀនកូនសិស្ស ក្នុងអភិសមាចារិកាសិក្ខា១ ភិក្ខុស្គាល់អាបត្តិ១ បញ្ឈប់បាតិមោក្ខ មិនប្រកបដោយធម៌១ បញ្ឈប់បាតិមោក្ខប្រកបដោយធម៌១។
[៧៥] អាបត្តិមាន៧យ៉ាង។ កងនៃអាបត្តិមាន៧។ វិនីតវត្ថុមាន៧យ៉ាង។ សិក្ខាបទដែលមាន ពាក្យថាប្រព្រឹត្តដោយសមគួរមាន៧។ សមថៈឈ្មោះបដិញ្ញាតករណៈ មិនប្រកបដោយធម៌មាន៧យ៉ាង។ សមថៈឈ្មោះបដិញ្ញាតករណៈ ប្រកបដោយធម៌ មាន៧យ៉ាង។ ភិក្ខុទៅដោយសត្តាហកិច្ចមិនត្រូវអាបត្តិ ព្រោះអាស្រ័យបុគ្គល៧ពួក។ ភិក្ខុអ្នកទ្រទ្រង់វិន័យ តែងបានអានិសង្ស៧យ៉ាង។ សិក្ខាបទដែលមានទីកំណត់មាន៧យ៉ាង។ វត្ថុដែលជានិស្សគ្គិយៈ ក្នុងខណៈអរុណរះឡើង មាន៧យ៉ាង។ សមថៈ មាន៧យ៉ាង។ សង្ឃកម្មមាន៧យ៉ាង។ ស្រូវស្រស់មាន៧ប្រការ។ ខ្នាតទទឹងកុដិ៧ចំអាម (ត្រូវវាស់ខាងក្នុងជញ្ជាំង)។ អនុប្បញ្ញត្តិក្នុងគណភោជនសិក្ខាបទ មាន៧លើក។ ភេសជ្ជៈ (ដែលជាសត្តាហកាលិក) ភិក្ខុត្រូវទទួលសន្សំទុកឆាន់បានតែត្រឹម៧ថ្ងៃ។ ភិក្ខុកាន់យកចីវរ ដែលធ្វើស្រេចហើយ ចៀសចេញទៅ។ ភិក្ខុប្រមូលយកចីវរ