មិន​ស្គាល់​សាវ​សេសា​បត្តិ​ ​និង​អ​នវ​សេសា​បត្តិ១​ ​មិន​ស្គាល់​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​និង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ១​ ​វិន័យធរ​នោះ​ ​មិន​រៀន​តំណ​អាចារ្យ​ ​ទាំង​មិន​យកចិត្ត​ទុកដាក់​ ​មិន​ពិចារណា​ដោយ​ល្អ១​។​ ​វិនយ​ធរ​ដែល​ប្រកបដោយ​អង្គ១០​ ​ដល់​នូវ​ការរាប់​ថា​ជា​បណ្ឌិត​ ​គឺ​ស្គាល់​ញត្តិ១​ ​ស្គាល់​ការ​ធ្វើញត្តិ១​ ​ឈ្លាស​ក្នុង​កិច្ច​ខាងដើម១​ ​ឈ្លាស​ក្នុង​កិច្ច​ខាងចុង១​ ​ស្គាល់​កាល១​ ​ស្គាល់​អាបត្តិ​ ​និង​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ​ ​និង​គរុកាបត្តិ១​ ​ស្គាល់​សាវ​សេសា​បត្តិ​ ​និង​អ​នវ​សេសា​បត្តិ១​ ​ស្គាល់​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​និង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ១​ ​វិន័យធរ​នោះ​ ​បាន​រៀន​តំណ​អាចារ្យ​ ​ទាំង​បាន​យកចិត្ត​ទុកដាក់​ ​បាន​ពិចារណា​ដោយ​ល្អ១​។​ ​វិនយ​ធរ​ដែល​ប្រកបដោយ​អង្គ១០ដទៃទៀត​ ​ក៏​ដល់​នូវ​ការរាប់​ថា​ជា​បុគ្គល​ពាល​ ​គឺ​មិន​ស្គាល់​អាបត្តិ​ ​និង​អនាបត្តិ១​ ​មិន​ស្គាល់​លហុកាបត្តិ​ ​និង​គរុកាបត្តិ១​ ​មិន​ស្គាល់​សាវ​សេសា​បត្តិ​ ​និង​អ​នវ​សេសា​បត្តិ១​ ​មិន​ស្គាល់​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​និង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ១​ ​វិន័យធរ​នោះ​ ​មិន​ចេះចាំ​បាតិមោក្ខ​ទាំងពីរ​ដោយ​ពិស្តារ​ ​មិន​ចេះ​ចែក​បទ​ភាជនៈ​ដោយ​ប្រពៃ​ ​មិនបាន​ចាំស្ទាត់​រត់មាត់​ដោយ​ប្រពៃ​ ​មិន​ចេះ​កាត់សេចក្តី​ដោយ​ប្រពៃ​ ​តាម​សុ​ត្តៈ​ ​គឺ​ខន្ធកៈ​ ​និង​បរិវា​រៈ​ ​តាម​អនុព្យញ្ជន​ ​គឺ​អក្ខរៈ​ ​និង​បទ១​
ថយ | ទំព័រទី ៩៨ | បន្ទាប់