សេចក្តី​សុខ​តែមួយ​យ៉ាង​ ​នែ​គ្នាយើង​ទាំងឡាយ​ ​ព្រោះថា​ ​បើ​ពួក​យើង​ទាំងឡាយ​ ​ប្រតិបត្តិ​យ៉ាងនេះ​ហើយ​ ​នឹង​ទៅ​កើត​ក្នុង​លោក​ ​ដែល​មាន​សេចក្តី​សុខ​តែមួយ​យ៉ាង​ ​ដូច្នេះ​ដែរ​ឬ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​ឆ្លើយ​ថា​ ​មិនបាន​ឮ​ទេ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​កាលបើ​ហេតុ​យ៉ាងនេះ​ ​មាន​ហើយ​ ​ភាសិត​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនជា​អស្ចារ្យ​ទេ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ហេតុ​យ៉ាងនេះ​ ​មាន​ហើយ​ ​ភាសិត​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនជា​អស្ចារ្យ​ដោយពិត​ទេ​។​
 [​១០៣​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ពុំ​នោះ​សោត​ ​ប្រៀប​ដូច​បុរស​ធ្វើ​ជណ្តើរ​ ​ក្នុង​ផ្លូវ​ធំ​ទាំង៤​ ​បម្រុង​នឹង​ឡើង​ទៅកាន់​ប្រាសាទ​ ​ជន​ទាំងឡាយ​ ​សួរ​បុរស​នោះ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នកធ្វើ​ជណ្តើរ​បម្រុង​នឹង​ឡើង​ទៅកាន់​ប្រាសាទ​ណា​ ​អ្នក​ស្គាល់​ប្រាសាទ​នោះ​ថា​ ​នៅក្នុង​ទិសខាងកើត​ ​ឬ​ខាងត្បូង​ ​ខាងលិច​ ​ឬ​ខាងជើង​ ​ជា​ប្រាសាទ​ខ្ពស់​ ​ទាប​ ​ឬ​យ៉ាង​កណ្តាល​ ​ដែរ​ឬ​។​ ​បុរស​នោះ​ ​ដែលគេ​សួរ​ដូច្នេះហើយ​ ​ក៏​ប្រាប់​ថា​ ​មិន​ស្គាល់​ទេ​ ​ពួក​ជន​ ​ក៏​សួរ​ទៅ​បុរស​នោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នកធ្វើ​ជណ្តើរ​បម្រុង​នឹង​ឡើង​ទៅកាន់​ប្រាសាទ​ ​ដែល​ខ្លួន​មិន​ស្គាល់​ ​មិនឃើញ​ ​បាន​ដែរ​ឬ​។​ ​បុរស​នោះ​ ​លុះ​គេ​សួរ​ដូច្នេះហើយ​ ​ក៏​ប្រាប់​ថា​ ​បាទ​។​ ​
ថយ | ទំព័រទី ១៤១ | បន្ទាប់