ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ថា​ ​ដូចម្តេច​ ​កាលបើ​ហេតុ​យ៉ាងនេះ​ ​មាន​ហើយ​ ​សំដី​របស់​បុរស​នោះ​ ​មិនមែន​ជា​អស្ចារ្យ​ទេ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ហេតុ​យ៉ាងនេះ​ ​មាន​ហើយ​ ​សំដី​របស់​បុរស​នោះ​ ​មិនជា​អស្ចារ្យ​ដោយពិត​ទេ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​មាន​ឧបមេយ្យ​ ​ដូច​ពួក​សមណព្រាហ្មណ៍​ ​ដែល​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​មាន​សេចក្តី​សុខ​តែ​ម្យ៉ាង​ ​មិន​មាន​រោគ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​តថាគត​ ​ចូល​ទៅ​រក​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ហើយ​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​បានឮ​ថា​ ​អ្នក​ទាំងឡាយ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​មាន​សេចក្តី​សុខ​តែ​ម្យ៉ាង​ ​មិន​មាន​រោគ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ពិតមែន​ឬ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​កាលបើ​តថាគត​សួរ​ដូច្នេះហើយ​ ​ក៏​ប្តេជ្ញា​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​តថាគត​ ​ក៏​សួរ​ទៅ​សមណព្រាហ្មណ៍​ទាំងនោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ចុះ​អ្នក​ទាំងឡាយ​បានដឹង​ ​បានឃើញ​ថា​ ​លោក​មាន​សេចក្តី​សុខ​តែ​ម្យ៉ាងដែរ​ឬ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​ដូច្នេះហើយ​ ​ក៏​ឆ្លើយ​ថា​ ​ទេ​ ​តថាគត​សួរ​ទៅ​សមណព្រាហ្មណ៍​ទាំងនោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ចុះ​អ្នក​ទាំងឡាយ​ ​ចាំ​បាន​នូវ​ខ្លួន​ ​ដែល​មាន​សេចក្តី​សុខ​តែមួយ​យ៉ាង​ ​អស់​យប់​មួយ​ ​ថ្ងៃមួយ​
ថយ | ទំព័រទី ១៤២ | បន្ទាប់