បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ហេតុ​យ៉ាងនេះ​ ​មាន​ហើយ​ ​ភាសិត​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនជា​អស្ចារ្យ​ដោយពិត​ទេ​។​
 [​១០៤​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ការបាន​នូវ​អត្តភាព​នេះ​ ​មាន៣យ៉ាង​ ​គឺ​ ​បាន​នូវ​ឱឡារិក​អត្តភាព​(​១​)​ ​(​អត្តភាព​គ្រោតគ្រាត​)​១​ ​បាន​នូវ​មនោ​មយ​អត្តភាព​(​២​)​ ​(​អត្តភាព​សម្រេច​អំពី​ចិត្ត​)​១​ ​បាន​នូវ​អរូប​អត្តភាព​(​៣​)​ ​(​អត្តភាព​គ្មាន​រូប​)​១​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ចុះ​ការបាន​នូវ​ ​ឱឡារិក​អត្តភាព​ ​តើ​ដូចម្តេច​។​ ​កាយ​ដែល​មាន​រូប​ ​ប្រកបដោយ​មហាភូតរូប៤​ ​មានក​វលី​កា​រា​ហារ​ជា​ចំណី​ ​នេះ​ឈ្មោះថា​ ​ការបាន​នូវ​ ​ឱឡារិក​អត្តភាព​។​ ​ការបាន​នូវ​ ​មនោ​មយ​អត្តភាព​ ​តើ​ដូចម្តេច​។​ ​កាយ​ដែល​មាន​រូប​សម្រេច​ហើយដោយ​ចិត្ត​ ​មាន​អវយវៈ​តូច​ធំ​គ្រប់សព្វ​ ​មាន​ឥន្ទ្រិយ​មិន​ថោកទាប​ ​នេះ​ឈ្មោះថា​ ​ការបាន​នូវ​មនោ​មយ​អត្តភាព​។​ ​ការបាន​នូវ​ ​អរូប​អត្តភាព​ ​តើ​ដូចម្តេច​។​ ​សត្វ​ដែល​មិន​មាន​រូប​ ​សម្រេច​ហើយដោយ​សញ្ញា​ ​នេះ​ឈ្មោះថា​ ​ការបាន​នូវ​អរូប​អត្តភាព​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ឱឡារិក​អត្តភាព​ ​នោះ​ ​បាន​ដល់​កាមាវចរ​សត្វ​ ​រាប់​តាំង​អំពី​អវិចី​ ​រៀង​រហូតដល់​បរនិម្មិតវសវត្តី​។​ ​(​២​)​ ​មនោ​មយ​អត្តភាព​ ​នោះ​ ​បាន​ដល់​រូបព្រហ្ម​។​ ​(​៣​)​ ​អរូប​អត្តភាព​ ​នោះ​ ​បាន​ដល់​អរូបព្រហ្ម​។​
ថយ | ទំព័រទី ១៤៤ | បន្ទាប់