ជនណាខ្មីឃ្មាត ក្នុងការជួញ ក្នុងជនបទរបស់ព្រះរាជា ព្រះបាទមហាវិជិតរាជ ក៏បានប្រទានព្រះរាជទ្រព្យជាដើមទុន ដល់ជនទាំងនោះ ពួករាជបុរសណា ដែលប្រឹងប្រែងធ្វើរាជការ ក្នុងជនបទរបស់ព្រះរាជា ព្រះបាទមហាវិជិតរាជ បានកំណត់នូវបៀវ័ត្សរ៍ ដល់ជនទាំងនោះ មនុស្សទាំងនោះ ក៏ខំខ្វល់ខ្វាយ ក្នុងមុខការរបស់ខ្លួន មិនបានបៀតបៀនជនបទរបស់ព្រះរាជាឡើយ។ ឯគំនរនៃព្រះរាជទ្រព្យ មានច្រើនឡើង ជនអ្នកនៅក្នុងជនបទ ក៏តាំងនៅដោយក្សេមក្សាន្ត មិនមានចំរូង គឺចោរ មិនមានមនុស្សបៀតបៀនគ្នាឡើយ មនុស្សទាំងឡាយ ក៏ពេញចិត្ត ត្រេកអរ រីករាយ បញ្ចើចកូនឲ្យរាំរែកលើទ្រូង មិនចាំបាច់បិទទ្វារផ្ទះក៏បាន។
[៩] ម្នាលព្រាហ្មណ៍ លំដាប់នោះ ព្រះបាទមហាវិជិតរាជ មានព្រះតម្រាស់ឲ្យហៅព្រាហ្មណ៍បុរោហិតមក ហើយទ្រង់ត្រាស់យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ដង្គត់ គឺចោរនុ៎ះ យើងបានដកចោលហើយ ព្រោះអាស្រ័យនូវការចាត់ចែងរបស់អ្នកដ៏ចំរើន ទ្រព្យរបស់យើង ក៏បានជាគំនរច្រើនឡើងហើយ អ្នកជនបទទាំងឡាយ ក៏នៅដោយក្សេមក្សាន្ត ឥតមានចំរូង គឺចោរ ឥតមានមនុស្សបៀតបៀនឡើយ មនុស្សទាំងឡាយ ក៏ពេញចិត្ត ត្រេកអរ រីករាយ បញ្ចើចកូនឲ្យរាំរែកលើទ្រូង មិនចាំបាច់បិទទ្វារផ្ទះក៏បាន ម្នាលព្រាហ្មណ៍ យើងចង់បូជាមហាយ័ញ្ញ ដែលប្រព្រឹត្តទៅ