ជាតិបានឡើយ សូមព្រះរាជាដ៏ចំរើន ទ្រង់ជ្រាបសេចក្តីនេះ ដោយអាការនេះ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គ ចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមទ្រង់តាំងព្រះហឫទ័យ ឲ្យជ្រះថ្លាតែខាងក្នុងចុះ។
[២៦] កាលព្រះរាជាដ៏ចំរើន កំពុងបូជាមហាយ័ញ្ញ ក្រែងមានអ្នកណាមួយនិយាយថា ព្រះបាទមហាវិជិតរាជ ទ្រង់បូជាមហាយ័ញ្ញ ព្រះអង្គជាស្តេចមានព្រះរូបមិនល្អ មិនគួររមិលមើល មិនគួរឲ្យកើតសេចក្តីជ្រះថ្លា មិនប្រកបដោយសម្បុរដ៏ល្អយ៉ាងក្រៃលែង មិនដូចជាសម្បុរនៃព្រហ្ម មិនមានសរីរៈស្រដៀងនឹងព្រហ្ម មិនមានសព៌ាង្គរាងកាយ គួរឲ្យរមិលមើលមិនលែង។បេ។ ព្រះអង្គជាស្តេចមិនស្តុកស្តម្ភ មិនមានទ្រព្យច្រើន មិនមានរបស់ប្រើប្រាស់ច្រើន មិនមានមាសប្រាក់ច្រើន មិនមានគ្រឿងឧបករណ៍ ជាទីត្រេកអរច្រើន មិនមានធនធាន និងធញ្ញាហារច្រើន មិនមានឃ្លាំង និងជង្រុកដ៏បរិបូណ៌។បេ។ ព្រះអង្គជាស្តេចមិនមានរេហ៍ពល ប្រកបដោយចតុរង្គសេនា ដែលស្តាប់បង្គាប់ ធ្វើតាមព្រះឱវាទ ព្រះអង្គមិនមានតេជានុភាព ហាក់ដូចជាដុតបំផ្លាញនូវពួកសត្រូវ ដោយព្រះរាជឥស្សរិយយសបាន ព្រះអង្គជាស្តេចមិនមានសទ្ធា មិនមែនជាទាយក មិនមែន