[​៧៣​]​ ​ម្នាល​កស្សប​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​សីលវា​ទៈ​ ​(​អ្នកពោល​អាង​សីល​)​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​សរសើរគុណ​របស់​សីល​ដោយ​អនេកបរិយាយ​។​ ​ម្នាល​កស្សប​ ​(​បើទុកជា​)​ ​អរិយ​សីល​ដ៏​ក្រៃលែង​ប៉ុន្មាន​ ​ក៏​តថាគត​ ​មិនឃើញ​មាន​បុគ្គល​ណា​ ​ត្រឹម​ស្មើ​តថាគត​ក្នុង​អរិយ​សីល​នោះ​ទេ​ ​ក្រៃលែង​ជាង​មក​ពីណា​បាន​ ​តថាគត​ឯង​ ​ជា​អ្នក​ក្រៃលែង​ក្នុង​គុណ​ ​គឺ​អធិសីល​នោះ​ដោយពិត​។​ ​ម្នាល​កស្សប​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ជា​ ​ត​បោ​ជិ​គុ​ច្ឆ​វាទ​ ​(​អ្នកពោល​អាង​ការ​ខ្ពើម​កិលេស​ដោយ​តបៈ​)​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​សរសើរគុណ​នៃ​ការ​ខ្ពើម​កិលេស​ ​ដោយ​តបៈ​ ​ជាអនេក​បរិយាយ​។​ ​ម្នាល​កស្សប​ ​(​បើទុកជា​)​ ​ការ​ខ្ពើម​កិលេស​ ​ដោយ​តបៈ​ ​ដ៏​ប្រសើរ​ក្រៃលែង​ប៉ុន្មាន​ ​ក៏​តថាគត​ ​មិនឃើញ​មាន​បុគ្គល​ណា​ ​ត្រឹម​ស្មើនឹង​ការ​ខ្ពើម​កិលេស​ ​របស់​តថាគត​ ​ក្នុង​តបៈ​នោះ​ទេ​ ​ក្រៃលែង​មក​ពីណា​បាន​ ​តថាគត​ឯង​ ​ជា​អ្នក​ក្រៃលែង​ក្នុង​គុណ​ ​គឺ​ការ​ខ្ពើម​កិលេស​ ​ដោយពិត​។​ ​ម្នាល​កស្សប​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ជា​ ​បញ្ញា​វាទៈ​ ​(​អ្នកពោល​អាង​បញ្ញា​)​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​សរសើរគុណ​នៃ​បញ្ញា​ ​ដោយ​អនេកបរិយាយ​។​ ​ម្នាល​កស្សប​ ​(​បើទុកជា​)​ ​បញ្ញា​ដ៏​ប្រសើរ​ក្រៃលែង​ប៉ុន្មាន​ ​ក៏​តថាគត​ ​មិនឃើញ​មាន​បុគ្គល​ណា​ ​ត្រឹម​ស្មើនឹង​បញ្ញា​ ​របស់​តថាគត​ក្នុង​បញ្ញា​នោះ​ទេ​ ​ក្រៃលែង​មក​ពីណា​
ថយ | ទំព័រទី ១០២ | បន្ទាប់