[​៧៥​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​ដែល​បាន​ស្តាប់ធម៌​របស់​ព្រះមានព្រះភាគ​ហើយ​ ​មិន​មានចិត្ត​ត្រេកអរ​ពន់ប្រមាណ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯខ្ញុំ​ព្រះអង្គ​ ​ស្តាប់ធម៌​របស់​ព្រះមានព្រះភាគ​ហើយ​ ​មានចិត្ត​ត្រេកអរ​ពន់ប្រមាណ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​យ៉ាងនេះ​ ​ដូចជា​គេ​ផ្ងារ​របស់​ដែលគេ​ផ្កាប់​ ​ឬ​បើក​បង្ហាញ​របស់​ដែល​កំបាំង​ ​ឬក៏​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងផ្លូវ​ ​ពុំ​នោះ​សោត​ ​ដូចជា​ទ្រោល​ប្រទីប​បំភ្លឺ​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​ពួក​មនុស្ស​មាន​ភ្នែកភ្លឺ​ ​នឹង​ឃើញ​នូវ​រូប​ទាំងឡាយ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ដល់​នូវ​ព្រះមានព្រះភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាស​រណៈ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​គួរ​បាន​នូវ​បព្វជ្ជា​ ​គួរ​បាន​នូវ​ឧបសម្បទា​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​។​
 [​៧៦​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​កស្សប​ ​បុគ្គល​ណា​ធ្លាប់​ជា​អន្យតិរ្ថិយ​មក​ហើយ​ ​តែ​ចង់​ចូល​មក​ក្នុង​ធម្មវិន័យ​នេះ​ ​ចង់​បព្វជ្ជា​ ​និង​ឧបសម្បទា​ ​អន្យតិរ្ថិយ​នោះ​ ​ត្រូវ​នៅ​បរិវាស​អស់៤ខែ​ ​លុះ​កន្លង៤ខែ​ហើយ​ ​ទើប​ភិក្ខុ​ទាំងឡាយ​ ​មានចិត្ត​ត្រេកអរ​ ​ឲ្យបព្វជ្ជា​ ​ឲ្យ​ឧបសម្បទា​
ថយ | ទំព័រទី ១០៦ | បន្ទាប់