បោ​ដ្ឋ​បាទ​សូត្រ​ ​ទី៩​


 [​៧៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​មា​នប​រិ​ព្វា​ជ​ក​ម្នាក់​ ​ឈ្មោះ​បោ​ដ្ឋ​បាទ​ ​នៅ​អាស្រ័យ​ក្នុង​មល្លិកា​រាម​(​១​)​ ​ដែល​មាន​សាលា​មួយ​(​២​)​ ​មាន​ជួរ​នៃ​ដើម​ទន្លាប់​ព័ទ្ធជុំវិញ​ ​ជាទី​ ​(​សម្រាប់​ពួក​ជន​មាន​ព្រាហ្មណ៍​ជាដើម​)​ ​ប្រជុំ​គ្នា​ ​ជជែក​អំពី​លទ្ធិ​ ​(​របស់​ខ្លួន​)​ ​ជាមួយ​នឹង​បរិ​ព្វា​ជ​ក​បរិសទ្យ​ជាច្រើន​ចំនួន៣០០០នាក់​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​និង​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ទ្រង់​ពុទ្ធដំណើរ​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​សាវត្ថី​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះតម្រិះ​ដូច្នេះ​ថា​ ​ការ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ ​នៅ​ព្រឹក​ណាស់​ ​បើ​ដូច្នោះ​ ​គួរតែ​តថាគត​ ​ចូល​ទៅ​រក​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​នៅក្នុង​មល្លិកា​រាម​ ​ដែល​មាន​សាលា​មួយ​ ​មាន​ជួរ​នៃ​ដើម​ទន្លាប់​ព័ទ្ធជុំវិញ​ ​ជាទី​សម្រាប់​ប្រជុំ​គ្នា​ ​ជជែក​អំពី​លទ្ធិ​។​ ​គ្រានោះ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សួន​ដែល​បរិបូណ៌​ដោយ​ផ្កា​ ​និង​ផ្លែឈើ​របស់​នាង​មល្លិកា​ ​ជា​ព្រះរាជ​ទេពី​របស់​ព្រះបាទ​បសេនទិកោសល​។​ ​(​២​)​ ​អារាម​នោះ​ ​ដម្បូង​ឡើយ​ ​មាន​សាលា​តែមួយ​មែន​ ​តែ​ដល់​កាលជាខាងក្រោយមក​ ​មាន​គេក​សាងសាលា​ច្រើនឡើង​ ​ព្រោះ​អា​ស្រ័យ​បរិ​ព្វា​ជ​ក​ម្នាក់​មានបុណ្យ​ច្រើន​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់