ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ត្រាស់​សួរ​ដូច្នេះ​ថា​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ក្នុង​កាល​អម្បាញ់មិញ​នេះ​ ​អ្នក​ទាំងឡាយ​ប្រជុំ​គ្នា​ ​និយាយ​ពាក្យ​ដូចម្តេច​ ​ចុះ​ពាក្យជា​ចន្លោះ​ដូចម្តេច​(​១​)​ ​ដែល​អ្នក​ទាំងឡាយ​ ​និយាយ​មិនទាន់​ស្រេច​។​
 [​៨០​]​ ​កាលបើ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​សួរ​យ៉ាងនេះ​ហើយ​ ​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​ក៏​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ដែល​យើងខ្ញុំ​ទាំងឡាយ​ ​ប្រជុំ​គ្នា​និយាយ​អម្បាញ់មិញ​នេះ​ ​ទុក​ស្លេះ​សិន​ចុះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​មិនមែន​បាន​ដោយ​កម្រ​ទេ​ ​នឹង​បាន​ទ្រង់ព្រះ​សណ្តាប់​ក្នុង​កាល​ខាងក្រោយ​មិនខាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ថ្ងៃ​ពី​មុន​ៗ​មក​ ​មាន​ពួក​សមណព្រាហ្មណ៍​ ​ដែល​មាន​លទ្ធិ​ផ្សេង​ៗ​ ​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​កោតុហល​សាលា​(​២​)​ ​ក៏បាន​ផ្តួចផ្តើម​ ​និយាយ​គ្នា​ ​ក្នុង​អភិ​សញ្ញានិរោធ​ថា​ ​អ្នក​ដ៏​ចំរើន​ ​អភិ​សញ្ញានិរោធ​ ​តើ​ដូចម្តេច​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ខ្លះ​ ​ពោល​យ៉ាងនេះ​ថា​ ​សញ្ញា​របស់​បុរស​កើតក្តី​ ​រលត់​ក្តី​ ​មិន​មានហេតុ​ ​មិន​មាន​បច្ច័យ​ឡើយ​ ​សញ្ញា​កើតឡើង​ក្នុង​សម័យ​ណា​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ពាក្យ​ក្នុង​រវាង​នៃ​កាល​ពួ​ក​បរិ​ព្វា​ជ​ក​ ​ប្រជុំ​និយាយ​គ​ញនា​ ​តាំង​អំពី​ដំបូង​ ​មកទល់​នឹង​កាលដែល​ព្រះមានព្រះភាគ​ស្តេច​មកដល់​។​ ​(​២​)​ ​សាលា​ដែល​សមណព្រាហ្មណ៍​មាន​លទ្ធិ​ខុសគ្នា​ ​ប្រជុំ​និយាយ​ពាក្យ​ផ្សេង​ៗ​ទ្រហឹងអឺងកង​។​
ថយ | ទំព័រទី ១១២ | បន្ទាប់