ចាត់ជា​ខុស​ ​តាំង​អំពី​ដើម​ទាំងស្រុង​។​ ​ដំណើរ​នុ៎ះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ព្រោះថា​ ​សញ្ញា​របស់​បុរស​ ​ប្រកបដោយ​ហេតុ​ ​ប្រកបដោយ​បច្ច័យ​ ​ទាំង​កើត​ ​ទាំង​រលត់​ ​សញ្ញា​ខ្លះ​កើត​ ​ព្រោះ​ការហាត់​ក៏​មាន​ ​សញ្ញា​ខ្លះ​រលត់​ទៅ​ ​ព្រោះ​ការហាត់​ក៏​មាន​ ​ក៏​ការហាត់​សញ្ញា​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឆ្លើយ​ដោយ​ព្រះអង្គ​ឯង​ថា​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​កើតឡើង​ក្នុង​លោក​នេះ​។​បេ​។​ ​(​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្តារ​ ​ដូច​ក្នុង​សាមញ្ញ​ផល​សូត្រ​ផង​ចុះ​)​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ភិក្ខុ​អ្នក​បរិបូណ៌​ដោយ​សីល​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​កាល​ភិក្ខុ​នោះ​ពិចារណា​ឃើញ​ ​នូវ​នី​វរ​ណៈ​ទាំង៥នេះ​ ​ក្នុង​ខ្លួន​ដែល​លះបង់​បាន​ហើយ​ ​បាមោជ្ជៈ​ ​គឺ​សេចក្តី​រីករាយ​ ​ក៏​កើតឡើង​ ​កាលបើ​ភិក្ខុ​មានចិត្ត​រីករាយ​ហើយ​ ​បីតិ​ក៏​កើតឡើង​ ​កាលបើ​ភិក្ខុ​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​កាយ​ក៏​ស្ងប់​រម្ងាប់​ ​ភិក្ខុ​ដែល​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​ក៏​ទទួល​នូវ​សុខ​ ​ចិត្ត​របស់​ភិក្ខុ​ដែល​មាន​សុខ​ ​ក៏​តាំងនៅ​មាំ​។​ ​ភិក្ខុ​នោះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយក៏​បាន​ដល់​នូវ​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​កើតអំពី​សេចក្តី​ស្ងាត់​នោះ​ ​កាម​សញ្ញា​ ​(​តម្រេក​ ​ប្រកបដោយ​កាមគុណ​ទាំង៥​)​ ​ខាងដើម​ ​របស់​ភិក្ខុ​នោះ​ ​ក៏​រលត់​ទៅ​ ​
ថយ | ទំព័រទី ១១៥ | បន្ទាប់