ទទួល​នូវ​សេចក្តី​សុខ​ ​ដោយ​នាមកាយ​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​បុគ្គល​ ​អ្នក​បាន​តតិយជ្ឈាន​នោះ​ ​ថា​ជា​អ្នក​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ ​មាន​ប្រក្រតី​នៅជា​សុខ​ ​ក៏បាន​ដល់​នូវ​តតិយជ្ឈាន​នោះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​សច្ច​សញ្ញា​ដ៏​ល្អិត​ ​ពោល​គឺ​ ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ជា​ខាងដើម​ ​របស់​ភិក្ខុ​នោះ​ ​ក៏​រលត់​ទៅ​ ​សច្ច​សញ្ញា​ដ៏​ល្អិត​ ​ពោល​គឺ​ ​ឧបេក្ខា​ ​និង​សុខ​ ​ក៏​មាន​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មាន​សច្ច​សញ្ញា​ដ៏​ល្អិត​ ​ពោល​គឺ​ ​ឧបេក្ខា​ ​និង​សុខ​ ​ក្នុង​សម័យ​នោះ​ឯង​ ​សញ្ញា​ខ្លះ​កើត​ ​ព្រោះ​ការហាត់​ ​សញ្ញា​ខ្លះ​រលត់​ទៅ​ ​ព្រោះ​ការហាត់​ ​ដូច​ពណ៌នា​មកនេះ​ ​នេះឯង​ ​ដែល​ហៅថា​ ​ការហាត់​សញ្ញា​។​
 [​៨៤​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​សេចក្តី​ផ្សេងទៀត​ថា​ ​ព្រោះ​លះបង់​នូវ​សុខ​ ​និង​ទុក្ខ​ហើយ​ ​ព្រោះ​អស់​ទៅ​នៃ​សោមនស្ស​ ​និង​ទោមនស្ស​ ​ក្នុង​កាលមុន​ ​ភិក្ខុ​ក៏បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​មាន​អារម្មណ៍​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ ​គឺ​ឧបេក្ខា​ ​មានសតិ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបទ​ទាំង៤​ ​សច្ច​សញ្ញា​ដ៏​ល្អិត​ ​ពោល​គឺ​ ​ឧបេក្ខា​ ​និង​សុខ​ ​ជា​ខាងដើម​ ​របស់​ភិក្ខុ​នោះ​ ​ក៏​រលត់​ទៅ​ ​សច្ច​សញ្ញា​ដ៏​ល្អិត​ ​ដែល​ឥត​ទុក្ខ​ ​ឥត​សុខ​ ​ក៏​មាន​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មាន​សច្ច​សញ្ញា​ដ៏​ល្អិត​ ​ឥត​ទុក្ខ​ ​ឥត​សុខ​ ​ក្នុង​
ថយ | ទំព័រទី ១១៧ | បន្ទាប់