ឥតអំពើ​ឬ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​តថាគត​ ​មិនដែល​ព្យាករ​សេចក្តី​នុ៎ះ​ថា​ ​ពាក្យ​ថា​ ​សត្វ​ខាងមុខ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​មាន​ក៏​មិនមែន​ ​មិន​មាន​ ​ក៏​មិនមែន​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​មោឃៈ​ ​(​ពាក្យ​ឥតអំពើ​)​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​ព្រះមានព្រះភាគ​ ​មិន​ទ្រង់ព្យាករ​សេចក្តី​នុ៎ះ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ព្រោះថា​ ​ពាក្យ​នុ៎ះ​មិន​ប្រកបដោយ​ប្រយោជន៍​ ​មិន​ប្រកបដោយ​នវ​លោកុត្តរធម៌​ ​មិនមែន​ជា​អាទិ​ព្រហ្មចរិយ​កា​សិក្ខា​ ​គឺ​មិនមែន​អធិសីល​សិក្ខា​ទេ​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​នឿយណាយ​ ​ក្នុង​សំសារ​វដ្ត​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាសចាក​តម្រេក​ក្នុង​វដ្តៈ​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​រំលត់​វដ្តៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​រំងាប់​វដ្តៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ដឹង​ចំពោះ​វដ្តៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ដឹង​ច្បាស់​នូវ​វដ្តៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​មិន​ព្យាករ​សេចក្តី​នោះ​ឡើយ​។​
 [​៩៥​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ព្រះអង្គ​ ​ទ្រង់ព្យាករ​ពាក្យ​អ្វីទៅ​វិញ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​តថាគត​ ​ព្យាករ​ដូច្នេះ​ឯង​ថា​ ​នេះ​ជា​ទុក្ខ​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​តថាគត​ ​ព្យាករ​ដូច្នេះ​ឯង​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​តថាគត​ ​ព្យាករ​ដូច្នេះ​ឯង​ថា​ ​នេះ​ជា​ធម៌​ដែល​រំលត់ទុក្ខ​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​តថាគត​ ​ព្យាករ​ដូច្នេះ​ឯង​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ធម៌​
ថយ | ទំព័រទី ១២៨ | បន្ទាប់