ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ប្រសើរ​បំផុត​ ​ជា​សារថី​ ​ទូន្មាន​នូវ​បុរស​ ​ជា​សាស្តាចារ្យ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​បាន​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច​ធម៌​ ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​ប្រកបដោយ​មហាបុរិសលក្ខណៈ៣២ប្រការ​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​តែង​ពោល​ថា​ ​អ្នក​មក​ចុះ​ល្អ​ហើយ​ ​ព្រះអង្គ​មាន​ព្រះ​វាចា​ដ៏​ពីរោះ​ ​ព្រះអង្គ​ទ្រង់​ឈ្លាស​ក្នុង​ការ​សំណេះសំណាល​ ​មាន​ព្រះ​ភក្ត្រ​រីករាយ​ ​ស្រស់ស្រាយ​ ​ព្រះអង្គ​តែង​មាន​ព្រះ​វាចា​រាក់ទាក់​ជាមុន​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​តែង​មាន​ពួក​បរិសទ្យ​ទាំង៤​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​នែ​គ្នាយើង​ ​ឮថា​ ​ពួក​ទេវតា​ ​និង​មនុស្សជា​ច្រើន​ ​នាំគ្នា​ជ្រះថ្លា​ខ្លាំង​ ​ចំពោះ​ព្រះសមណគោតម​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​គង់​អាស្រ័យ​ក្នុង​ស្រុក​ណា​ ​ឬ​ក្នុង​និគម​ណា​ ​ពួក​អមនុស្ស​ក្នុង​ស្រុក​ ​ឬ​ក្នុង​និគម​នោះ​ ​មិន​ហ៊ាន​បៀតបៀន​មនុស្ស​ឡើយ​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​ជាគ​ណា​ចារ្យ​របស់​ពួក​ក្រុម​ ​ព្រះអង្គ​ប្រាកដជា​ចម្បង​ ​ជាង​ពួក​មេ​លទ្ធិ​ទាំងឡាយ​ដ៏​ច្រើន​ ​នែ​គ្នាយើង​ ​យស​បរិវារ​ ​របស់​សមណព្រាហ្មណ៍​នុ៎ះ​ ​តែង​ចំរើនរុងរឿង​ឡើង​ ​ដោយហេតុ​តាមតែ​បាន​ ​(​មាន​មិន​ស្លៀកសំពត់​ជាដើម​)​ ​យ៉ាងណា​ ​ឯ​យស​បរិវារ​ ​របស់​
ថយ | ទំព័រទី ១៣ | បន្ទាប់