[​៩៨​]​ ​លុះ​កន្លង​ពីនោះ​ទៅ​ ​បាន២.៣ថ្ងៃ​ ​ចិត្ត​ហត្ថិ​សារីបុត្ត​ ​O​=​=​[​អដ្ឋកថា​ ​ថា​ ​ចិត្ត​ហត្ថិ​សារីបុត្ត​នោះ​ ​ជា​កូន​នៃ​ហ្មដំរី​ ​ក្នុង​ក្រុង​សាវត្ថី​ ​បាន​បួស​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​បាន​រៀន​ព្រះ​ត្រៃបិដក​ ​ជា​អ្នក​ឈ្លាស​ក្នុង​អត្ថ​ដ៏​សុខុម​ ​តែ​សឹក​ចេញ​ជា​គ្រហស្ថ​អស់​វារៈ៧លើក​ ​លុះ​លើកក្រោយ​បំផុត​ ​ទើបតែនឹង​សឹក​បាន​ ​២.៣ថ្ងៃ​ ​ក៏បាន​ទៅកាន់​សំណាក់​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​ៗ​ ​ក៏​នាំទៅ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​។​]​=​0O​ ​និង​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​ក៏​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ទើប​ចិត្ត​ហត្ថិ​សារីបុត្ត​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ឯ​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ព្រះអង្គ​ ​ទ្រង់​ពុទ្ធដំណើរ​ចេញ​មក​ ​មិនទាន់​បាន​យូរប៉ុន្មាន​ ​ក្នុង​កាលនោះ​ ​ក៏​ស្រាប់តែ​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ពោល​ពាក្យចាក់ដោត​ខ្ញុំ​ព្រះអង្គ​ ​ដោយ​ជន្លួញ​ ​គឺ​វាចា​ជុំវិញ​ខ្លួន​ថា​ ​ព្រះសមណគោតម​ ​និយាយ​ពាក្យ​ណាៗ​ ​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ដ៏​ចំរើន​នេះ​ ​ក៏​អនុមោទនា​ពាក្យ​នោះ​ៗ​ ​របស់​ព្រះសមណគោតម​នោះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ដំណើរ​នុ៎ះ​ ​យ៉ាងហ្នឹងហើយ​ ​បពិត្រ​ព្រះ​សុគត​
ថយ | ទំព័រទី ១៣១ | បន្ទាប់