ឡើង​ផង​ ​បុគ្គល​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នឹង​បាន​ដល់​នូវ​ភាវៈ​ពេញលេញ​ ​និង​ភាវៈ​ធំ​ទូលាយ​ ​នៃ​មគ្គ​បញ្ញា​ ​និង​ផល​បញ្ញា​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​ឥរិយាបថ​ ​ឯ​បាមោជ្ជៈ​ ​បីតិ​ ​បស្ស​ទ្ធិ​ ​សតិ​ ​សម្បជញ្ញៈ​ ​ការសម្រេច​ឥរិយាបថ​នៅជា​សុខ​ ​ក៏​នឹង​កើតមានឡើង​។​
 [​១០៦​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​តថាគត​សំដែងធម៌​ ​ដើម្បីឲ្យ​លះបង់​នូវ​ការបាន​នូវ​មនោ​មយ​អត្តភាព​នោះ​ចេញ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ប្រតិបត្តិ​តាម​ហើយ​ ​សង្កិលេសិក​ធម៌​ទាំងឡាយ​នឹង​សាបសូន្យ​ទៅ​ ​វោ​ទា​និ​យ​ធម៌​ទាំងឡាយ​ ​នឹង​ចំរើន​ដុះដាល​ឡើង​ ​អ្នក​ទាំងឡាយ​ ​នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ដោយ​បញ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង​ ​នឹង​បាន​ដល់​នូវ​ភាវៈ​ពេញលេញ​នឹង​ភាវៈ​ធំ​ទូលាយ​ ​នៃ​មគ្គ​បញ្ញា​ ​និង​ផល​បញ្ញា​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​ឥរិយាបថ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ប្រសិនបើ​អ្នកមាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​សង្កិលេសិក​ធម៌​ទាំងឡាយ​ ​នឹង​សាបសូន្យ​ទៅ​ ​វោ​ទា​និ​យ​ធម៌​ទាំងឡាយ​ ​នឹង​ចំរើន​ដុះដាល​ឡើង​ ​បុគ្គល​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង​ ​នឹង​បាន​ដល់​នូវ​ភាវៈ​ពេញលេញ​ ​និង​ភាវៈ​ធំ​ទូលាយ​ ​នៃ​មគ្គ​បញ្ញា​ ​និង​ផល​បញ្ញា​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​ឥរិយាបថ​ ​
ថយ | ទំព័រទី ១៤៦ | បន្ទាប់