ហើយ​ ​ឥឡូវ​គង់នៅ​ក្នុង​អម្ពល​ដ្ឋិ​កា​ឱទ្យាន​ ​ទៀប​ខានុ​មត្ត​គ្រាម​ ​ព្រះសមណគោតម​ ​ជា​ភ្ញៀវ​របស់​យើង​ហើយ​ ​ភ្ញៀវ​ហ្នឹងឯង​ ​ត្រូវតែ​យើង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​ដោយហេតុនេះ​ហើយ​ ​បាន​ជា​មិន​គួរឲ្យ​ព្រះសមណគោតម​ដ៏​ចំរើន​នោះ​ ​ចូល​មករ​ក​យើង​ទេ​ ​ពួក​យើង​ទេតើ​ ​ទើប​គួរ​នឹង​ចូល​ទៅ​រក​ព្រះ​គោតម​ដ៏​ចំរើន​នោះ​វិញ​ ​ខ្ញុំ​ដឹងគុណ​ ​(​ដែល​គួរ​សរសើរ​)​ ​របស់​ព្រះសមណគោតម​ ​ត្រឹមតែ​ប៉ុណ្ណេះ​ឯង​ ​តែ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មិនមែន​មានគុណ​ដែល​គួរ​សរសើរ​ ​ត្រឹមតែ​ប៉ុណ្ណេះ​ទេ​ ​ព្រោះ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មានគុណ​ ​នឹង​រាប់​ ​នឹង​ប្រមាណ​ពុំបានឡើយ​។​
ថយ | ទំព័រទី ១៥ | បន្ទាប់