បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការបាន​នូវ​អរូប​អត្តភាព​ក្នុង​សម័យ​ណា​ ​(​របស់​សត្វ​ណា​)​ ​សម័យ​នោះ​ ​ការបាន​នូវ​ឱឡារិក​អត្តភាព​ ​ការបាន​នូវ​មនោ​មយ​អត្តភាព​របស់​សត្វ​នោះ​ ​ទទេ​សោះសូន្យ​ ​ក្នុង​សម័យ​នោះ​ ​បាន​ត្រឹមតែ​អរូប​អត្តភាព​ប៉ុណ្ណោះ​ឬ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ចិត្តៈ​ ​ការបាន​នូវ​ ​ឱឡារិក​អត្តភាព​ ​ក្នុង​សម័យ​ណា​ ​សម័យ​នោះ​ ​រមែង​មិនដល់​នូវ​ការរាប់​ថា​ ​បាន​នូវ​មនោ​មយ​អត្តភាព​ ​ទាំង​មិនដល់​នូវ​ការរាប់​ថា​ ​បាន​នូវ​អរូប​អត្តភាព​ ​ក្នុង​សម័យ​នោះ​ ​ដល់​នូវ​ការរាប់​ថា​ ​បាន​ត្រឹមតែ​ឱឡារិក​អត្តភាព​ប៉ុណ្ណោះ​ ​ម្នាល​ចិត្តៈ​ ​ការបាន​នូវ​ ​មនោ​មយ​អត្តភាព​ ​ក្នុង​សម័យ​ណា​ ​សម័យ​នោះ​ ​រមែង​មិនដល់​នូវ​ការរាប់​ថា​ ​បាន​នូវ​ឱឡារិក​អត្តភាព​ ​ទាំង​មិនដល់​នូវ​ការរាប់​ថា​ ​បាន​នូវ​អរូប​អត្តភាព​ ​ក្នុង​សម័យ​នោះ​ ​ដល់​នូវ​ការរាប់​ថា​ ​បាន​ត្រឹមតែ​មនោ​មយ​អត្តភាព​ប៉ុណ្ណោះ​ ​ម្នាល​ចិត្តៈ​ ​ការបាន​នូវ​ ​អរូប​អត្តភាព​ ​ក្នុង​សម័យ​ណា​ ​សម័យ​នោះ​ ​រមែង​មិនដល់​នូវ​ការរាប់​ថា​ ​បាន​នូវ​
ថយ | ទំព័រទី ១៥២ | បន្ទាប់