ក្នុង​វេលា​ខាងក្រោយ​នៃ​ភត្ត​ហើយ​ ​ក៏​អង្គុយ​ពត់​ភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​តាំងស្មារតី​ ​ឲ្យ​មានមុខ​ចំពោះ​ ​(​ទៅ​រក​កម្មដ្ឋាន​)​។​ ​ភិក្ខុ​នោះ​ ​ក៏​លះបង់​នូវ​អភិជ្ឈា​ក្នុង​លោក​ ​គឺ​បញ្ចុ​បា​ទា​នក្ខន្ធ​ ​មានចិត្ត​ប្រាសចាក​អភិជ្ឈា​ ​ជំរះ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​អភិជ្ឈា​ ​លះបង់​នូវ​ព្យាបាទ​ ​និង​សេចក្តី​ប្រទូស្ត​ ​មានចិត្ត​មិន​ព្យាបាទ​ ​មាន​សេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ដល់​សត្វ​មានជីវិត​ទាំងពួង​ ​ជំរះ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​ព្យាបាទ​ ​និង​សេចក្តី​ប្រទូស្ត​ ​លះបង់​នូវ​ថីនមិទ្ធៈ​ ​គឺ​សេចក្តី​ងងុយ​ ​និង​ងោក​ងក់​ ​ជា​អ្នក​ប្រាសចាក​ថីនមិទ្ធៈ​ ​មាន​សេចក្តី​សំគាល់​នូវ​ពន្លឺ​ ​ជា​អ្នក​បរិបូណ៌​ ​ដោយ​សតិ​ ​និង​សម្បជញ្ញៈ​ ​ជំរះ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​ថីនមិទ្ធៈ​ ​លះបង់​ ​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ ​គឺ​សេចក្តី​រាយមាយ​ ​និង​សេចក្តី​រសាយចិត្ត​ ​មានចិត្ត​មិន​រាយមាយ​ ​ជា​អ្នកមាន​ចិត្តស្ងប់​ស្ងាត់​ក្នុង​សន្តាន​របស់​ខ្លួន​ ​ជំរះ​ចិត្ត​ឲ្យ​ស្អាត​ចាក​ឧទ្ធច្ចកុក្កុច្ចៈ​ ​លះបង់​ ​នូវ​វិចិកិច្ឆា​ ​គឺ​សេចក្តី​សង្ស័យ​ ​ជា​អ្នក​ឆ្លងផុត​វិចិកិច្ឆា​ហើយ​ ​មិន​មាន​សេចក្តី​ងឿងឆ្ងល់​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ទេ​ ​ជំរះ​ចិត្ត​ឲ្យ​ស្អាត​ចាក​វិចិកិច្ឆា​។​
 [​១២៧​]​ ​ម្នាល​មាណព​ ​ដូចជា​បុរស​ ​ដែល​យក​ទ្រព្យ​ជា​បំណុល​គេ​ ​ទៅ​ប្រកបការងារ​ទាំងឡាយ​ ​ឯកា​រងា​រទាំង​នោះ​ ​របស់​បុរស​នោះ​ក៏បាន​
ថយ | ទំព័រទី ១៧៣ | បន្ទាប់